មន្រ្តីនិងអ្នកជំនាញជប៉ុនពិនិត្យវឌ្ឈនភាពការងាររបស់មន្រ្តីចំនួន៤ក្រុម ដែលកំពុងធ្វើការងារពាក់ព័ន្ធវិស័យភស្តុភារកម្ម

0

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវកុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងលោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាការចម្រុះសម្រាប់ការសម្របសម្រួល (5th JCC Meeting) នៃគម្រោងស្ដីពីការពង្រឹងសម​ត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមប្រតិបត្តិការការងារ (Working Group) នីមួ​យៗ ដោយផ្អែកលើលទ្ធផលសំខាន់ៗ មួយចំនួនដូចជា ១) ផែនការវិភាគទិន្នន័យ និងរបាយការណ៍ ២) ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់ និងផ្លូវដែក។

លោកជំទាវកុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកជំទាវកុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន

៣) ការសម្របសម្រួលចរាចរណ៍ឆ្លងកាត់ព្រំដែន (ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក) និង៤) ការសិក្សាស្ដីពីមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ រួមទាំងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព មួយចំនួនក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការប្រចាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែង របស់ក្រុមប្រតិបត្តិការការងារទាំង៤ ចំពោះការសម្រេចបាននូវលទ្ធផល ប្រកបដោយផ្លែផ្កា ព្រមទាំងលើកពីផែនការបន្ត និងដំណោះស្រាយសម្រាប់ការអនុវត្តជំហានបន្ទាប់ផងដែរ៕

លោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា
លោកស្រី MIURA Yoshiko តំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here