គំរោងសាងសង់ស្ពានតភ្ជាប់ពីក្រុងនរា ទៅកាន់អរិយក្សត្រ និងការកែលំអរផ្លូវជាតិលេខ១ ឈានដល់ដំណាក់កាលត្រៀមសាងសង់

ចែករំលែក

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមមន្រ្តី និងអ្នកជំនាញជប៉ុននៃអង្គការJICAបានបើកកិច្ចប្រជុំស្តីពី ការសិក្សាគម្រោងសាងសង់ ស្ពានឆ្លងទន្លេមេគង្គពីផ្លូវជាតិលេខ១ មកក្រុងអរិយក្សត្រ។

កិច្ចប្រជុំនេះ មានតំណាងអភិបាលក្រុងអរិយក្សត្រ ជាមួយក្រុមការងារអង្គការJICA, តំណាងក្រុមហ៊ុនឃុន សៀ អឹមផង អិចផត និងរដ្ឋបាលក្រុងអរិយក្សត្រ មុន​សម្រេចឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ឆាប់ៗខាងមុខនេះ។

គម្រោងស្ថាបនាសាងសង់ ស្ពានបេតុងខ្សែកាបតភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះ ទៅតំបន់ក្រុងអរិយក្សត្រ ខេត្តកណ្តាល (ស្ពានក្ដីតាកុយ-អរិយក្សត្រ) គ្រោង​សាងសង់ដោយមិត្តជប៉ុន ដែលអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ស្នើសុំភាគីជប៉ុន (ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស OCG) ជួយសិក្សា ពិនិត្យលើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាព និងផ្តល់ជំនួយតាំងពីអំឡុងឆ្នាំ២០១៩មកម៉្លេះ តែដោយសារតំបន់នោះមិនទាន់មានការអភិវឌ្ឍន៍នៃទីក្រុងរណប របស់អ្នកឧកញ៉ាឃុនសៀរ ទើបស្ពាននេះបានក្រសួងទុកសិន។

ដោយមានការអភិវឌ្ឍយ៉ាងលឿនរហ័សនៃទីក្រុងរណប កោះនរា និងទីក្រុងរណប “មេគង្គ ឃី” ដែលជាទីក្រុងរណបថ្មី តាមបណ្តោយមាត់ទន្លេ នៃទឹកដី ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

តាមរយៈការចង្អុលបង្ហាញពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យមានការគិតគួរពិចារ ក្នុងការសាងសង់ស្ពាននេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិ​បតីបើកការដ្ឋានសាងសង់ ទីក្រុងរណបមេគង្គឃី ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចបញ្ជាក់ថា “ការរៀបចំទីក្រុងទំនើប គឺត្រូវការតភ្ជាប់សសៃឈាមធ្វើដំណើរឱ្យបានច្រើន គឺតភ្ជាប់ផ្លូវ ស្ពានលើទឹក និងក្រោមទឹក ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងសេដ្ឋកិច្ចជាដើម”៕

Join Channel៖ https://t.me/BusinessCondoCambia #TechoInternationalAirport #KTI #រាជធានីភ្នំពេញ #អភិវឌ្ឍប្រទេសជាតិ #ដេីម្បីប្រជាជនកម្ពុជា​ #កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ #បេះដូងកម្ពុជា #សេដ្ឋកិច្ច #នយោបាយ #ពាណិជ្ជកម្ម #ហិរញ្ញវត្ថុ #វប្បធម៌ #ប្រពៃណី #ប្រវត្តិសាស្ត្រ #ទេសចរណ៍ #ទីក្រុងទំនើប #ដែនដីសុភមង្គល #សេវាកម្មល្អ #ម្ហូបឆ្ងាញ់ #ទំនាក់ទំនងអន្តរជាតិ #បរិវត្តកម្មឌីជីថល #បច្ចេកវិទ្យា #ឧស្សាហកម្ម #ប៉ូលសេដ្ឋកិច្ចទី១ #ជឿជាក់លើកម្ពុជា #ខ្មែរធ្វើបាន #កម្ពុជាមាតុភូមិខ្ញុំ #ភូមិ1សហគមន៏1


ចែករំលែក