ដោយ៖ វុត្ថា
ភ្នំពេញ៖ នៅក្នុងសង្គមខ្មែរពីមួយជំនាន់ទៅមួយជំនាន់ អ្នកមានប្រាក់ច្រើនខ្ទង់រយឬដល់ពាន់លានដុល្លារត្រូវគេឲ្យឈ្មោះខុសៗគ្នា ដើម្បីសម្គាល់ពីឧត្តមភាពរបស់អ្នកទាំងនោះ។
សម័យមុនគេសម្គាល់អ្នកមានប្រាក់ទាំងនោះជាសេដ្ឋី ជាក្តុមពី ប៉ុន្តែបច្ចុប្បន្នងាររបស់អ្នកមានប្រាក់ទាំងនោះគេហៅថា ឧកញ៉ា និងអ្នកឧកញ៉ា ដើម្បីបង្ហាញពីឥទ្ឋពល និងទឹកប្រាក់ឬទ្រព្យសម្បត្តិរបស់ពួកគេ។