អ្នកអភិវឌ្ឈន៍ទីក្រុង Victoria Parkland ស្វាគមន៍អ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិសម្រាប់ភាពជាដៃគូ

ចែករំលែក

ដោយៈ គង់ សូរិយា

    កណ្តាលៈ អភិវឌ្ឍន៍ឡើងក្នុងរូបភាពជាទីក្រុងតូចមូយ Victoria Parkland បាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា បំរើឲ្យទស្សនវិស័យសម្រាប់ការអភិវឌ្ឍដោយចីរភាព។

ទីក្រុង Victoria Parkland ដែលអភិវឌ្ឍដោយ ក្រុមហ៊ុន Victoria Parkland Co., Ltd. ជាគម្រោងអភិវឌ្ឍន៍ដ៏ទំនើបលើផ្ទៃដីសរុប៥០ហិកតា ស្ថិតនៅតំបន់កំពុងអភិវឌ្ឍលឿននៃក្រុងតាខ្មៅ ដែលមានគោលបំណងបង្កើតស្តង់ដារថ្មីសម្រាប់ការរស់នៅបែបទំនើបនៅកម្ពុជា។

លោកបណ្ឌិតតេង រិទ្ធីអ្នកអភិវឌ្ឍន៍គំរោងនេះបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គម្រោងនេះត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដោយមាន៣០ហិកតា សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន (Villa) និងផ្ទះអាជីវកម្ម (Shophouse) ផ្តល់នូវបរិយាកាសរស់នៅមានរចនាសម្ព័ន្ធល្អ និងមានសុវត្ថិភាព។

ជាមួយគ្នានេះផ្ទៃដីទំហំ២០ហិកតា ត្រូវបានកំណត់សម្រាប់ការអភិវឌ្ឍបែបចម្រុះ (Mixed-Use Development) រួមមានអគារខុនដូ (Condominium)កម្ពស់ខ្ពស់ ផ្សារទំនើប (Commercial Mall) និងមជ្ឈមណ្ឌលសេវាកម្ម និងសកម្មភាពរស់នៅ (Lifestyle Facilities) ដែលបង្កើតជាសហគមន៍រស់នៅពេញលេញ និងទំនើប។

លោកបណ្ឌិតបានបញ្ជាក់ថា “ Victoria Parkland មិនមែនជាគម្រោងលំនៅដ្ឋានបែបសាមញ្ញធម្មតាទេ ប៉ុន្តែជាគម្រោងទីក្រុងតូចមួយ (Urban Hub) ដែលរួមបញ្ចូលគ្នារវាងការរស់នៅ អាជីវកម្ម និងសេវាកម្មទំនើប ដើម្បីបង្កើតតម្លៃរយៈពេលវែងសម្រាប់អ្នករស់នៅ និងវិនិយោគិន”។

លោកបន្តទៀតថា យើងសូមអញ្ជើញ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ទាំងក្នុងស្រុក និងអន្តរជាតិ មកចូលរួមជាដៃគូ ដើម្បីអភិវឌ្ឍគម្រោងដ៏សំខាន់នេះជាមួយគ្នា។ លោកបន្ថែមថា ក្រុមហ៊ុនរបស់យើងបើកទូលាយសម្រាប់ Partnership & Joint Development Opportunities សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងដោយផ្ទាល់ តាមរយៈលោកបណ្ឌិតតេង រិទ្ធីលេខទូរស័ព្ទ០១៧ ៦១៧ ០០៧៕


ចែករំលែក