ក្រសួងរៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សម្រាប់ ការផលិតផែនទីគោល

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួងបានបើកកិច្ចប្រជុំ លើការរៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ផលិតផែនទីគោលទូទាំងប្រទេស ដើម្បីសម្រួលការប្រើប្រាស់។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកឡោ ដាវុធ រដ្ឋលេខា​ធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ក្រុមការងាររៀបចំទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់ការផលិតផែនទីគោល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំរៀបចំឡើងដើម្បីពិភាក្សាកម្រិតផ្ទៃក្នុង សម្រាប់អ្នកបច្ចេ​កទេសក្រសួង ដើម្បីត្រៀមធ្វើការរួមគ្នាជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយយោងទៅតាមសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សម្រាប់ការផលិតផែនទីគោល៕


ចែករំលែក