ចំណុចសំខាន់ៗចំនួន៣ដែលវិនិយោគិនលើវិស័យអលចនទ្រព្យត្រូវសិក្សានៅឆ្នាំ២០២៦នេះ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លុយមិនមែនគ្មាននៅក្នុងទីផ្សារទេ ប៉ុន្តែលំហូរលុយកំពុងហូរទៅកន្លែង ដែលមានជម្រើស និងភាពច្បាស់លាស់ ជាមួយទំនុកចិត្តរឹងមាំ។

អ្នកជំនាញមកពីក្រុមហ៊ុនPropNex Cambodiaបានលើកឡើងកាលពីសប្តាហ៍មុន ជាមួយអនុសាសន៍សំខាន់ៗចំនួន៣ ដែលត្រូវពិចារណា រួមាន ទី១ អ្នកវិនិយោគត្រូវគិតពីផលចំណេញសរុប (ចំណូ​លជួល + ការឡើងថ្លៃទ្រព្យ) ជាជាងសង្ឃឹមលើការឡើងថ្លៃតែមួយមុខ។ ទី២ ឈប់ធ្វើការតាមអារម្មណ៍ ប៉ុន្តែធ្វើការតាមទិន្នន័យ។ ទាំងអ្នកវិនិយោគ ទាំងម្ចាស់គម្រោង ត្រូវហ៊ានទទួលស្គាល់ការពិត នៃទីផ្សារការសហការជាមួយអ្នកជំនាញ ដើម្បីជៀសវាងហ័ន្តភ័យនិងបង្កើតប្រភេទអចលនទ្រព្យដែលទីផ្សាត្រូវការពិតប្រាកដ។

ទី៣ សុវត្ថិភាពវិនិយោគ ឆ្នាំ ២០២៦ : ទំនុកចិត្តគឺជារឿងចំបង ការមានយន្តការច្បាប់ និងការគ្រប់គ្រងមូលនិធិ (Trust Fund)ចំពោះប្រតិបត្តិការទិញលក់ឱ្យបានច្បាស់លាស់ ជាការការពារទាំងម្ចាស់ទ្រព្យ និងទាំងអ្នកទិញ។

អ្នកនាង Sothida Annនាយិកាក្រុមហ៊ុនPropnex Cambodiaបានបញ្ជាក់កាលពីសប្តាហ៍មុនថា “ឆ្នាំ២០២៦ មិនមែនជាឆ្នាំដែលត្រូវអង្គុយរង់ចាំឱ្យទីផ្សារងើបឡើងវិញនោះទេ ប៉ុន្តែវាគឺជាឆ្នាំដែលត្រូវប្រើប្រាស់យុទ្ធសាស្ត្រឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ”។

ការរួមគ្នារវាង PropNex Cambodia និង Anant Law Firm ក្នុងព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពនៃការព្យាយាមផ្ដល់នូវ “តម្លៃ និងដំណោះស្រាយ” ប្រកបដោយភាពច្នៃប្រឌិត និងវិជ្ជាជីវៈ។

អ្នកនាងបញ្ជាក់ថា “យើងជឿជាក់ថា ទោះបីទីផ្សារមានបញ្ហាប្រឈម ប៉ុន្តែឱកាសកំពុងរង់ចាំអ្នកដែលហ៊ានផ្លាស់ប្តូរ និងមានយុទ្ធសាស្ត្រត្រឹមត្រូវ”៕


ចែករំលែក