ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យសកលកំពុងមានស្ថិរភាព និងបង្ហាញសញ្ញានៃការងើបឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២៦ ស្របពេលអត្រាការប្រាក់បានថយចុះ ហើយអតិផរណាអាចគ្រប់គ្រងបាន និងការចំណាយរបស់រដ្ឋាភិបាលកើនឡើង។
សកម្មភាពវិនិយោគ និងតម្រូវការអចលនទ្រព្យ បានកើនឡើងនៅក្នុងផ្នែកសំខាន់ៗ ជាពិសេសផ្នែកភស្តុភារកម្ម និងលំនៅឋាន ខណៈតម្រូវការការិយាល័យ ងាកទៅរកអគារដែលមានគុណភាពខ្ពស់ជាងមុន។
ការវិនិយោគលើទីផ្សារអចលនទ្រព្យសកលបានកើនឡើងដល់ទំហំទឹកប្រាក់ចំនួន២១៦ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានការរីកចម្រើនលឿនជាងគេបំផុត ដោយបានហក់ឡើង៣១ភាគរយ ដែលជំរុញដោយសកម្មភាពវិនិយោគនៅក្នុងប្រទេសជប៉ុន។
ជាមួយគ្នានេះ ការវិនិយោគលើទីផ្សារអចលនទ្រព្យនៅតំបន់អាមេរិកបានកើនឡើង២៥ភាគរយ ដែលជំរុញដោយកំណើននៃសកម្មភាពវិនិយោគនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា។
ដោយឡែក ការវិនិយោគនៅតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកបានធ្លាក់ចុះបន្តិចក្នុងរង្វង់២ភាគរយ។ យ៉ាងណាមិញ ប្រទេសអង់គ្លេស និងអាល្លឺម៉ង់នៅតែជាទីផ្សារសំខាន់ៗ ហើយប្រទេសដូចជាអេស្ប៉ាញ ប៉ូឡូញ ហូឡង់ និងព័រទុយហ្គាល់នៅតែបង្ហាញពីកំណើនរឹងមាំ៕ប្រភព: JLL៕







