ក្រឡេកប្រទេសចំនួន៣ក្នុងតំបន់អាស៊ាន ដែលវិស័យអចលនទ្រព្យមានភាពលេចធ្លោនៅឆ្នាំ២០២៦នេះ

ចែករំលែក

ដោយៈ ចំណាន

    អន្តរជាតិៈ នៅឆ្នាំ២០២៦ អ្នកវិភាគភាគច្រើន និងរបាយការណ៍អចលនទ្រព្យ ក្នុងតំបន់បានចង្អុលបង្ហាញប្រទេសអាស៊ានទាំង៣ នេះថាជាទីផ្សារអចលនទ្រព្យដែលមានកំណើនខ្លាំងបំផុត។

១. វៀតណាម

វៀតណាមត្រូវបានគេមើលឃើញថា ជាទីផ្សារអចលនទ្រព្យដែលមានកំណើនលឿនបំផុត នៅក្នុងអាស៊ានសម្រាប់ឆ្នាំ ២០២៦។

តើអ្វីជាមូលហេតុពិតប្រាកដ? ការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) ដ៏រឹងមាំប្រហែល៧,៦% ក្នុងចំណោមប្រទេសដែលមានកំណើនខ្ពស់បំផុតនៅក្នុងអាស៊ាន+៣។

បន្ថែមពីលើនេះ ការផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិនបន្តជំរុញសួនឧស្សាហកម្ម ភស្តុភារកម្ម និងតម្រូវការលំនៅដ្ឋាន។

លំហូរចូល FDI យ៉ាងច្រើនចូលទៅក្នុងទីក្រុងដូចជាទីក្រុងហូជីមិញហាណូយ និងខេត្តឧស្សាហកម្មជុំវិញ។ មជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅប្រទេសនេះ កំពុងពង្រីកយ៉ាងឆាប់រហ័ស ប្រៀបដូចជាម៉ាស៊ីនមួយជួយរុញកំណើន និងនគរូបនីយកម្មវណ្ណៈកណ្តាលនៅតែខ្លាំង។

២. ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីនៅតែជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើនអចលនទ្រព្យ រយៈពេលវែងធំជាងគេនៅក្នុងអាស៊ាន។

តើអ្វីជាមូលហេតុ? ដោយសារប្រទេសនេះមានសេដ្ឋកិច្ច និងប្រជាជនធំជាងគេនៅអាស៊ីអាគ្នេយ៍។ ការប្រើប្រាស់ក្នុងស្រុកខ្លាំង និងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់តម្រូវការអចលនទ្រព្យ។

ការអភិវឌ្ឍទីក្រុងថ្មី Nusantara បន្តទាក់ទាញចំណាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងដីធ្លី ពិសេសកំណើនជាយក្រុងហ្សាការតានៅតែរឹងមាំ ដោយសារតែការពង្រីកការដឹកជញ្ជូន និងកំណើនប្រជាជន។

តំបន់ឧស្សាហកម្មប្រទេសនេះ ទទួលបានអត្ថប្រយោជន៍ពីការវិនិយោគលើអាគុយEVនិងការផលិត។

៣. សិង្ហបុរី

ទោះបីជាប្រទេសមានផ្ទៃដីតូចក្តី ក៏សិង្ហបុរីមិនមែនជាប្រទេសដែលមានការរីកចម្រើន លឿនបំផុតតាមបរិមាណនោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថា ជាទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ខ្លាំង និងមានសុវត្ថិភាពបំផុតនៅក្នុងអាស៊ានក្នុងឆ្នាំ២០២៦។

តើអ្វីជាមូលហេតុ? ប្រទេសនេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅវិនិយោគកំពូលៗ របស់អាស៊ីប៉ាស៊ីហ្វិកដោយPwC និង CBRE។

តម្រូវការការិយាល័យ លំនៅដ្ឋានប្រណីត និងលក់រាយខ្លាំង។ វិនិយោគិនសកលចាត់ទុកសិង្ហបុរីថាជា “ទីជម្រកសុវត្ថិភាព” ក្នុងអំឡុងពេលមានភាព មិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ។

ការិយាល័យគ្រួសារ និងទ្រព្យសម្បត្តិអន្តរជាតិបន្តហូរចូលមកក្នុងប្រទេស៕


ចែករំលែក