ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់តាមប្រទេសឡាវ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយជាបន្ទាន់ នូវបញ្ហាប្រឈមជាក់ស្តែងរបស់វិនិយោគិនជប៉ុន ពាក់ព័ន្ធនឹងថ្លៃដើម នៃប្រតិបត្តិការអាជីវកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា សម្រាប់កំណាត់ផ្លូវប្រវែងប្រមាណ២០០គ.ម ចាប់ពីប៉ាក់សេ ចុះមកដល់ច្រកទ្វារព្រំដែនឡាវ- កម្ពុជា (Nong Nok Khiene – Trea Peang Kriel)៕








