ជប៉ុន​ជួយ​រៀប​ចំ​គម្រោង​អភិវឌ្ឍន៍​យន្ត​ការ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​ ទី​ក្រុង​ចម្រុះ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA)បានចូលរួមសិក្សា និងបង្ហាញលទ្ធផលនៃគម្រោងដឹកជញ្ជូនចម្រុះនៅរាជធានីភ្នំពេញ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ទទួលជួបពិភាក្សាការងារជាមួយលោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជាស្ដីពី វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍យន្តការ គ្រប់​គ្រងការដឹកជញ្ជូនទីក្រុងចម្រុះ ក្នុងរាជធានីភ្នំពេញ (Project for Development of Integrated Urban Transport Management Mechanism in Phnom Penh City)ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារអ្នកជំនាញ JICA និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍យន្តការគ្រប់គ្រងការដឹកជញ្ជូនទីក្រុងចម្រុះ ក្នុងរាជធានីភ្នំពេញ ដែលមានគោលដៅចម្បងក្នុងការរៀបចំផែនការមេដឹកជញ្ជូនទីក្រុង ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ។

កិច្ចប្រជុំនេះក៏ដើម្បីប្រមូលធាតុចូលបន្ថែម និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដោយកាត់បន្ថយការកកស្ទះចរាចរណ៍ ការធ្វើប្រសើរឱ្យឡើង ការដឹកជញ្ជូននៅក្នុងទីក្រុង តាមរយៈការសិក្សាពីលទ្ធភាពបន្ថែម លើមធ្យោបាយធ្វើដំណើរក្នុងទីក្រុង សមស្របទៅនឹងការរីកចម្រើននៃសង្គម -សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជា
លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជា

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណទីភ្នាក់ងារ JICA និងអ្នកជំនាញរបស់JICA ដែលបានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការរៀបចំផែនការមេនេះ ហើយលោកជំទាវបានផ្តល់នូវធាតុចូល និងចំណុចពិចារណាសំខាន់ៗមួយចំនួន ដែលនឹងចូលរួមចំណែកឱ្យការរៀបចំ គម្រោងនេះកាន់តែមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងសមស្របទៅនឹងការវិវឌ្ឍរីកចម្រើននៃទីក្រុងភ្នំពេញ ធ្វើយ៉ាងណាឱ្យគម្រោងរៀបចំផែនការមេនេះភាពស៊ីសង្វាក់គ្នា ទៅនឹងទិសដៅផែនការគម្រោងឆ្នាំ២០៥០៕

ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
ការកកស្ទះចរាចរណ៍នៅក្បាលថ្នល់
គំរូរថភ្លើងក្រោមដី
គំរូរថភ្លើងក្រោមដី


ចែករំលែក