ដោយៈ ចំណាន
កណ្តាលៈ ជាមួយសក្តានុពលនៃការតភ្ជាប់ឥទ្ធិពលពីរាជធានីភ្នំពេញ ភាគខាងលិចរាជធានីបាន និងកំពុងមានកំណើនប្រជាជន កាន់តែរឹងម ជាមួយនឹងអត្រាប្រជាសាស្រ្តកើនឡើងជាប្រចាំ។
ប្រសិនជាគិតពីតំបន់ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវជាតិលេខ៥១ និងផ្នែកខ្លះនៃផ្លូវជាតិលេខ៤១ តំបន់ភាគខាងលិចរាជធានីមានប្រជាជនរស់នៅ និងចូលមកធ្វើការចល័តប្រមាណ១លាននាក់។
ភាគខ្លាំងខាងប្រជាសាស្រ្តនេះ បានធ្វើឲ្យអ្នកវិភាគ និងតាមដានដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យឯករាជ្យ លោកយិន លាងគង់សហស្ថាបនិកគេហទ័ព័រព័ត៌មាន អចលនទ្រព្យឈានមុខគេនៅកម្ពុជា បានមានប្រសាសន៍ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កំណើនរីកចម្រើននៃវិស័យឧស្សាហកម្ម និងកំណើនប្រជាពលរដ្ឋ បាននិងកំពុងធ្វើឲ្យតំបន់ភាគខាងលិចរាជធានី កាន់តែមានសក្តានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។
លោកបានមានប្រសាសន៍ថា ប្រភេទអចលនទ្រព្យខ្នាតមធ្យម តម្លៃសមរម្យ និងទីផ្សារលក់រាយ មានឱកាសក្នុងការរីកចម្រើនខ្ពស់ពិសេសតំបន់ក្បែរផ្សារ សាលារៀន និងទីតាំងនៅជិតបុរីធំៗ។
លោកបន្តថា ជាមួយគ្នានេះ អចលនទ្រព្យដែលភ្ជាប់ជាមួយឧស្សាហកម្មក៏មានសក្តានុពលខ្ពស់ផងដែរ ស្របពេលរោងចក្រ និងរោងចក្រដំឡើង កំពុងរីកចម្រើននៅជុំវិញទីក្រុងភ្នំពេញ និងខេត្តក្បែរៗ។
តាមការព្យាករណ៍ នៅឆ្នាំ២០៣៦ ភាគខាងលិចទីក្រុងភ្នំពេញ អាចភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយតំបន់សេដ្ឋកិច្ចពិសេសជាមួយផលិតកម្មស្រាល ការផ្គុំរថយន្ត ឧទ្យានដឹកជញ្ជូន អាជីវកម្មនាំចេញ។

ចំណែកអចលនទ្រព្យដែលបម្រើកម្មករ និងអាជីវកម្មអាចដំណើរការបានល្អ។
ភាគខាងលិចនៃទីក្រុងភ្នំពេញ ទំនងជាមានការរីកចម្រើនយឺតជាងអ្វី ដែលអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអះអាង ប៉ុន្តែខ្លាំងជាងការរំពឹងទុករបស់មនុស្សជាច្រើនក្នុងរយៈពេល១០ឆ្នាំ។
លោកយិន លាងគង់បានបន្តថា អ្នកឈ្នះធំបំផុតប្រហែលជាមិនមែនជាការវិនិយោគអគារប្រណីតទេ ផ្ទុយទៅវិញគំរោងដីឡូតិ៍ដឹកជញ្ជូន លំនៅដ្ឋានមានតម្លៃសមរម្យ អចលនទ្រព្យគាំទ្រឧស្សាហកម្មនិងអចលនទ្រព្យសហគមន៍ពាណិជ្ជកម្ម អាចក្លាយជាទ្រព្យសកម្មដែលមានដំណើរការខ្លាំងបំផុត។
គំរូកំណើនអាចមើលទៅកាន់តែជិត ទៅនឹងការពង្រីកទីក្រុងបាងកកខាងក្រៅ ឬទីក្រុងហូជីមិញខាងក្រៅ ឧស្សាហកម្មរីកចម្រើនទៅមុន ហេដ្ឋារចនាសម្ព័ន្ធទីពីរ ចំនួនប្រជាជនទីស្ថិតនៅលំដាប់បី ហើយនិន្នាការទីផ្សារសម្រាប់ អចលនទ្រព្យពាណិជ្ជកម្ម ដែលមានតម្លៃខ្ពស់នឹងមានសក្តានុពលនៅពេលក្រោយ។
ជាមួយគ្នានេះ តំបន់នៅជិតផ្លូវក្រវ៉ាត់ក្រុងលេខ៣ និងផ្លូវជាតិលេខ៤ កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សជាពិសេស។
អ្នកវិភាគទីក្រុងជាច្រើនរំពឹងថា នៅឆ្នាំ២០៣០ ២០៣៦ តំបន់ទាំងពីរនេះ អាចបញ្ចូលគ្នាបន្តិចម្តងៗ ទៅជាច្រករបៀងទីក្រុងភាគខាងលិចធំជាងនៃរាជធានីភ្នំពេញ៕








