ក្រសួង​ព្រាង​អនុក្រិត​ទាក់ទង​ការ​គ្រប់គ្រង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ទឹក​

ចែករំលែក

ដោយៈ និស្ស័យ

    ភ្នំពេញៈ  ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបាន បើកកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងឣនុក្រឹត្យ ស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។

កិច្ចប្រជុំនេះដឹកនាំដោយលោកចាន់ តារា ឣនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងឣនុក្រឹត្យ ស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឣនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មន្ត្រីបច្ចេកទេសក្រសួងនិងថ្នាក់ដឹកនាំមកពីវិស័យឯកជនជាច្រើន។

កិច្ចប្រជុំបានពិនិត្យ និងស្វែងយល់លើខ្លឹមសារសំខាន់ៗ នៃសេចក្តីព្រាងឣនុក្រឹត្យស្តីពី ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដែលអនុក្រឹត្យនេះ បានកំណត់អំពីការរៀបចំ ការអភិវឌ្ឍ និងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីទ្រទ្រង់ដល់ការធ្វើនាវាចរណ៍ ការដឹកជញ្ជូន និងកំពង់ផែ។ អនុក្រឹត្យមានគោលដៅធានាសុវត្ថិភាពនាវាចរណ៍ រក្សាសណ្តាប់ធ្នាប់ផ្លូវទឹក ផ្តល់កាលានុវត្តភាពសម្រាប់ការវិនិយោគអភិវឌ្ឍបណ្តាញដឹកជញ្ជូន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកផងដែរ៕


ចែករំលែក