កំណើន​​តម្លៃ​ជួល​​ខុន​​ដូ​​នៅ​​ទីក្រុង​​អូសាការ​បស់​ជប៉ុន​វ៉ា​ដាច់​បណ្តា​ទីក្រុង​ធំៗ​លើ​ពិភព​លោក​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃជួលខុនដូនៅទីក្រុងអូសាការបស់ប្រទេសជប៉ុនបានកើនឡើងជាង៣% ក្នុងរយៈពេល៦ខែគិតត្រឹមខែមេសា ដោយវ៉ាដាច់ទីក្រុងញូវយ៉ក ក្នុងការសម្រេចបានអត្រាកំណើនលឿនបំផុតក្នុងចំណោមទីក្រុងធំៗនៅលើពិភពលោក។

យោងតាមការស្ទង់មតិដោយវិទ្យាស្ថានអចលនទ្រព្យជប៉ុន (JREI) បានឱ្យដឹងថា តម្លៃជួលខុនដូនៅក្នុងទីក្រុងធំបំផុតទី៣របស់ប្រទេសជប៉ុនបានកើនឡើង៣,១ភាគរយក្នុងរយៈពេល៦ខែ។

កំណើនខ្ពស់ជាងគេបន្ទាប់បានទៅលើទីក្រុងបុមបៃ និងស៊ីដនី ដែលតម្លៃខុនដូនៅទីក្រុងទាំងពីរបានកើនឡើងក្នុងអត្រា២,៨ភាគរយ។តម្លៃជួលខុនដូបានកើនឡើង២,៤ភាគរយនៅទីក្រុងញូវយ៉ក ១,៤ភាគរយនៅទីក្រុងតូក្យូ និង១,២ភាគរយនៅទីក្រុងឡុងដ៍។

យោងតាមលោក Kaoru Yoshino ប្រធានអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន JREI បានអះអាងថា ការផ្លាស់ប្តូរនិន្នាការលំនៅឋាននៅទីក្រុង Osaka កំពុងជំរុញដល់ការកើនឡើងនៃតម្លៃជួលខុនដូ ខណៈប្រជាជនកំពុងផ្លាស់ប្តូរទីលំនៅទៅកាន់កណ្តាលទីក្រុងកាន់តែច្រើនឡើង។

កំណើនខាងលើនេះសម្រេចបាន ស្របពេលមានការអភិវឌ្ឍគម្រោងលំនៅឋានទ្រង់ទ្រាយធំនៅក្នុងទីក្រុងអូសាកា។

ជាក់ស្តែង គម្រោង Grand Green Osaka ដែលអភិវឌ្ឍដោយក្រុមហ៊ុន Mitsubishi Estate បានបើកដំណើរការជាដំណាក់កាលចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍនេះរួមមានឧទ្យាន អគារពាណិជ្ជកម្មធំៗ និងអគារខុនដូខ្ពស់ៗ៕ប្រភព: Nikkei Asia៕


ចែករំលែក