វៀតណាម​កំពុង​សាងសង់​មជ្ឈមណ្ឌល​សន្និបាត​ខ្នាត​ធំ​មួយ​ដើម្បី​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំកំពូល​ APEC ​នៅ​ឆ្នាំ​២០២៧

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសវៀតណាមកំពុងសាងសង់មជ្ឈមណ្ឌលសន្និបាតមួយដែលត្រូវបានរចនាឡើងដើម្បីរៀបចំកិច្ចប្រជុំកំពូល APEC នៅឆ្នាំ២០២៧ ដោយគ្របដណ្តប់លើផ្ទៃដីជាង១៥២.០០០ម៉ែត្រការ៉េ និងមានសាលគ្មានសសរទំហំ១១.០០០ម៉ែត្រការ៉េ ដោយយកលំនាំរចនាបថស្ថាបត្យកម្មតាមទឹករលក។

មជ្ឈមណ្ឌលសន្និបាតនេះនឹងបម្រើជាទីតាំងរៀបចំវេទិកាកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ ២០២៧។ ដោយមានផ្ទៃក្រឡាសរុប ១៥២,១៦៦ ម៉ែត្រការ៉េ ជាន់លើដីចំនួនបួន និងជាន់ក្រោមដីមួយ អគារនេះត្រូវបានរចនាឡើងដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់ ដោយផ្សារភ្ជាប់ទិដ្ឋភាពការទូត សេដ្ឋកិច្ច និងវប្បធម៌។

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Sun Group របស់ប្រទេសវៀតណាមបានសហការជាមួយ SOM ដែលជាក្រុមហ៊ុនស្ថាបត្យកម្មឈានមុខគេមួយរបស់ពិភពលោក ដើម្បីរចនាអគារនេះឡើង ដោយមានការបំផុសគំនិតពីរលកសមុទ្រកោះភូកុក។

ស្ថិតនៅចំកណ្តាលនៃអគារនេះគឺជាសាលតាំងពិព័រណ៍ និងសន្និបាតពហុមុខងារទំហំ១១.០៥០ម៉ែត្រការ៉េ។ ទីកន្លែងនេះត្រូវបានរចនាឡើងដើម្បីរៀបចំព្រឹត្តិការណ៍ជាច្រើនប្រភេទ ចាប់ពីការតាំងពិព័រណ៍ និងពិព័រណ៍ពាណិជ្ជកម្ម រហូតដល់ការប្រគំតន្ត្រី និងការជួបជុំទ្រង់ទ្រាយធំផ្សេងទៀត។

បន្ទាប់ពីបញ្ចប់វគ្គប្រជុំ អ្នកចូលរួមអាចជួបជុំគ្នានៅសាលពិសារអាហារពេលល្ងាចដែលមានកៅអីចំនួន២.០០០ និងមានការសម្តែងសិល្បៈកម្សាន្តសម្រាប់ទស្សនាផងដែរ៕ប្រភព: Vnexpress៕


ចែករំលែក