ដំណឹងល្អៈ បណ្តាញ​ផ្លូវ​សាធារណៈ​នឹង​មាន​ការ​បំពាក់​ភ្លើង​បំភ្លឺ​នា​ពេល​រាត្រី​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងចំនួន២ បានធ្វើពិធីចុះអនុស្សរណៈ នៃការយោ​គ​យល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាង លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ពិធីចុះអនុស្សរណៈនាពេលនេះមានគោលបំណង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការដំឡើងភ្លើងបំភ្លឺ ដោយប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ និងផ្លូវថ្នល់នានា ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសន្តិសុខតាមបណ្តាញផ្លូវសាធារណៈ ជាពិសេសរួមចំណែក កាត់បន្ថយគ្រោះថា្នក់ពេលយប់ តាមបណ្តាញផ្លូវថ្នល់។

ទោះជាយ៉ាងណាក្រសួងទាំងពីរ មិនបានបញ្ជាក់ពីទំហំនៃការចំំណាយ និងបណ្តាញផ្លូវជាតិទាំងអស់ នឹងមានការបំពាក់ឬធ្វើលើបណ្តាផ្លូវសំខាន់ៗមួយចំនួននោះទេ៕


ចែករំលែក