តើទីក្រុង Victoria Parkland ប្រែ​ក្លាយ​ក្រុងតាខ្មៅ​ទៅ​តំបន់ ​CBD​ យ៉ាង​ដូច​ម្តេច​?​

ចែករំលែក

ដោយៈ ចំណាន

    កណ្តាលៈ ការប្រែក្លាយដីស្រែ ទៅជាទីក្រុងមួយ​ ដែលមានភាពរសរវើក មិនមែនអ្នកណាក៏ស្រម៉ៃដល់នោះទេ ប៉ុន្តែអ្នកអភិវឌ្ឍន៍ដែលមានចក្ខុវិស័យរឹងមាំ និងច្បាស់លាស់ កំពុងប្រែក្លាយក្តីស្រម៉ៃទៅជាការពិត។

ទីក្រុងVictoria Parkland ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកគម្រោងទីក្រុងVictoria Parkland បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ជាមួយចក្ខុវិស័យច្បាស់លាស់ មូលដ្ឋានបទពិសោធន៍រយៈពេល២០ឆ្នាំរបស់លោក គួបផ្សំនឹងមូលធនរឹងមាំ ការប្រែក្លាយតំបន់នេះ ជាCentral Business  Development ជាអ្វីដែលមិនត្រឹមជាក្តីស្រម៉ៃទេ តែយើងកំពុងប្រែក្លាយវាទៅការពិត។

លោកបន្តថា “ជាមួយនឹងការពុះដីឡូត៍ខ្នាតវីឡា ការអភិវឌ្ឍច្បា​ស់លាស់ ទីក្រុងនេះនឹងរួមបញ្ចូលនូវផ្សារទំនើប ខុនដូ ផ្ទះអាជីវកម្ម អាគារការិយាល័យ និងសណ្ឋាគារជាដើម”។ លោកបន្ថែមថា “អ្នកមិនះអាចត្រឹមតែស្រមៃទេ តែយើងស្រម៉ៃហើយ និងកំពុងឆ្ពោះទៅសម្រេចគោលដៅ”។

នៅពេលលើកឡើងពីស្ថានភាព ទីផ្សារអចលនទ្រព្យនៅកម្ពុជា លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ថា “ជាធម្មតា ទីផ្សារមានការឡើងចុះជារឿងសាមញ្ញ ប៉ុន្តែបើយើងផ្តោតលើព័ត៌មានអវិជ្ជមាន និងគិតអវិជ្ជមាន ហើយជួបមនុស្សអវិជ្ជមាន យើងនឹងគិតអវិជ្ជមាន និងមិនអាចឆ្ពោះទៅមុខបានទេ”។ លោកបន្ថែមថា “នៅពេលយើងជួបមនុ​ស្សវិជ្ជមាន និងកំពុងទិញលក់នៅក្នុងវិស័យនេះ ទើបយើងដឹងថា ទីផ្សារនៅតែដំណើរការ គ្រាន់តែការទិញលក់ អាចមានកំណើនយឺតជាងមុន ប៉ុន្តែវានៅតែមានតម្រូវការ”។

លោកបណ្ឌិតតេង រិទ្ធីបានបន្តថា យើងបន្តទទួលបានការគាំទ្រពីអតិថិជនបណ្តើរៗ ព្រោះការអភិវឌ្ឍរបស់យើងមានផែនការ ប្រកប​ដោយចក្ខុវិស័យច្បាស់លាស់ និងមិនអនុញ្ញាត្តឲ្យអ្នកវិនិយោគសាងសង់អ្វី ដែលមិនស្ថិតនៅក្នុងផែនការរបស់យើង ព្រោះអ្នកទិញដីមិនអាចទិញហើយសាងសង់រោងចិញ្ចឹមគោ ពពែក ឬជ្រូកនៅក្នុងគំរោងនេះបានទេ ប៉ុន្តែពួកគេអាចសាងសង់វីឡាប្រណីត ជាមួយម៉ូតផ្ទះដែលក្រុមហ៊ុនផ្តល់ជូន ឬឌីសាញតាមចំណង់ចំណូលចិត្តរបស់ពួកគេ៕


ចែករំលែក