ដោយ: សហសេវិក
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងមានចំនួន ១,៣៥ពាន់លានវ៉ុន ទៅ ១,៤៥ពាន់លានវ៉ុន (ប្រហែល ៩០០.០០០ដុល្លារ ទៅ ៩៧០.០០០ដុល្លារ) ក្នុងមួយយូនីត។
ចំពោះតម្លៃក្នុងមួយម៉ែត្រការ៉េ អាផាតមុិននៅទីក្រុងសេអ៊ូលក្នុងឆ្នាំ ២០២៦ មានតម្លៃជាមធ្យមប្រហែល ១៧.៥ លានទៅ ១៩ លានវ៉ុនក្នុងមួយម៉ែត្រការ៉េ (ប្រហែល ១១.៧០០ ដុល្លារទៅ១២.៧០០ ដុល្លារ)។
ជាមួយគ្នានេះ អាផាតមុិនដែលមានបន្ទប់គេងចំនួនមួយនៅទីក្រុងសេអ៊ូលជាធម្មតាមានតម្លៃប្រហែល៦០០លានវ៉ុនទៅ៩៥០លានវ៉ុន (ប្រហែល ៤០០.០០០ ដុល្លារ ទៅ ៦៣៥.០០០ ដុល្លារ) ក្នុងមួយយូនីត។
ចំណែក អាផាតមុិនដែលមានបន្ទប់គេងចំនួន២ នៅទីក្រុងសេអ៊ូលជាធម្មតាមានតម្លៃប្រហែល ៨៥០ លានវ៉ុន ទៅ ១,៤៥ ពាន់លានវ៉ុន (ប្រហែល ៥៦៥.០០០ ដុល្លារ ទៅ ៩៧០.០០០ ដុល្លារ)។
អាផាតមិនដែលមានបន្ទប់គេងចំនួន៣ នៅទីក្រុងសេអ៊ូលជាធម្មតាមានតម្លៃប្រហែល ១,២៥ ពាន់លានវ៉ុន ទៅ ២,១០ ពាន់លានវ៉ុន (ប្រហែល ៨៣៥,០០០ ដុល្លារ ទៅ ១,៤ លានដុល្លារ)។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ជនបរទេសនៅទីក្រុងសេអ៊ូលជាធម្មតា ត្រូវបង់ប្រាក់កក់ប្រហែល ៤០% ទៅ ៦០% ឬមានទំហំទឹកប្រាក់ប្រហែល៤៤០លានវ៉ុនទៅ ៧២០ លានវ៉ុន (ប្រហែល ២៩៥.០០០ ដុល្លារ ទៅ ៤៨០.០០០ ដុល្លារ)៕







