ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារជួលលំនៅឋាននៅទីក្រុងតូក្យូបានបន្តកើនឡើងនៅត្រីមាសទី២ ឆ្នាំ២០២៦។ យោងតាមក្រុមហ៊ុន Savills តម្លៃជួលលំនៅឋានជាមធ្យមនៅទូទាំងសង្កាត់ទាំង ២៣ នៃទីក្រុងតូក្យូបានកើនឡើង ២,៨ភាគរយដល់ ៤.៨២៩ យ៉េនក្នុងមួយម៉ែត្រការ៉េ។
សង្កាត់ភាគច្រើនបានកត់ត្រាការកើនឡើងនៃតម្លៃជួលលំនៅឋានប្រចាំត្រីមាស ខណៈសង្កាត់ទាំងអស់បានកត់ត្រាកំណើនប្រចាំឆ្នាំ ដែលបង្ហាញពីកំណើននៃតម្រូវការជួលលំនៅឋាន។
សង្កាត់ទាំង៥ នៅកណ្តាលទីក្រុងតូក្យូសម្រេចបានកំណើនជួលរយៈពេល១២ត្រីមាសជាប់ៗគ្នា ដោយតម្លៃជួលជាមធ្យមកើនឡើង១,៤ភាគរយធៀបនឹងត្រីមាសទី១ និងកើនឡើង៥,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់៥.៨៣១យ៉េនក្នុងមួយម៉ែត្រការ៉េ។
សង្កាត់ Chiyoda បាននាំមុខគេក្នុងកំណើនប្រចាំត្រីមាស (៣,៤ភាគរយ) តាមពីក្រោយដោយសង្កាត់ Shinjuku (២,៤ភាគរយ) និងសង្កាត់ Chuo (២,១ភាគរយ) ខណៈសង្កាត់ Minato ជាសង្កាត់តែមួយគត់ដែលបានធ្លាក់ចុះប្រចាំត្រីមាសក្នុងរង្វង់០,៨ភាគរយ។
លើមូលដ្ឋានប្រចាំឆ្នាំ សង្កាត់ Chuo សម្រេចបានកំណើនខ្ពស់បំផុតក្នុងរង្វង់៧,៩ភាគរយ តាមពីក្រោយដោយសង្កាត់ Minato និងសង្កាត់ Shibuya ដែលបានកើនឡើង៥,៦ភាគរយ៕








