លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង​លើក​ឡើង​ពី​ការវិវត្ត​សំខាន់ៗ​នៃ​ការ​បោះ​ផ្សាយលក់មូលបត្រ​កម្មសិទ្ធ​ជា​សាធារណ​លើក​ដំបូង​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ជាមួយការប្រកាសបើកលក់ មូលបត្រសាធារណជាលើកដំបូង(IPO) លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកបុរីវិមានសំណាងបានលើកឡើង ពីដំណើរវិវត្តន៍គួរឲ្យចាប់អារម្មណ៍មួយចំនួន។

លោកឧកញ៉ាបណ្ឌិតបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី៤ សីហានេះ ដោយលើកឡើងនូវចំណុចសំខាន់ៗចំនួន៣ រួមមានទី១ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក កំពុងដាក់លក់មូលបត្រកម្មសិទ្ធិជាសាធារណះលើកដំបូង (IPO) ចាប់ពីថ្ងៃទី ០២ កក្កដា ដល់ថ្ងៃទី ០៩ កញ្ញា ២០២៦ (៦៨ថ្ងៃ) ដោយរំពឹងថាអាចបានលុយ១០លានដុល្លារ ពីអ្នកវិនិយោគទុន៣៣៣៣នាក់ ឬ៣ពាន់ដុល្លារ ពីអ្នកវិនិយោគទុនម្នាក់។

ទី២ គិតត្រឹម ៣២ថ្ងៃដំបូង មានអ្នកវិនិយោគទុនជាងមួយពាន់នាក់ បានវិនិយោគចាប់ពី៣០ដុល្លារ ដល់៩៩,៩៩៩ដុល្លារ តែគិតជាធម្យមបានត្រឹម ១២៣៤ដុល្លារ ដោយសារតែអ្នកវិនិយោគធំ ចាប់ពី១០០,០០០ដុល្លារឡើងទៅ ភាគច្រើនត្រូវចាំដល់ដើមខែ កញ្ញា ២០២៦ទើបសម្រេចចិត្ត។

ទី៣ បើស្រលាញ់​ ទុកចិត្ត និងចង់ជួយអោយផែនការអាជីវកម្ម ២៥ឆ្នាំដំបូង (2001-2026) របស់ខ្ញុំបាទ គីម ហ៊ាង បានជោគជ័យ នោះសូមលោក អ្នកជួយទម្លាក់លុយមកវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណះលើកដំបូង (IPO)របស់ក្រុមហ៊ុនបុរី វិមានសំណា​ង ម.ក នៅថ្ងៃនេះ ទោះក្នុងទឹកប្រាក់ប៉ុន្មានក៏បាន ដើម្បីអោយខ្ញុំបាទ គីម ហ៊ាង មានពេលវេលាគ្រប់គ្រាន់ធ្វើផែនការអាជីវកម្ម ៣០ឆ្នាំបន្ទាប់ (2026-2056)អោយបានល្អបំផុត ដើម្បីជោគជ័យទាំងអស់គ្នា!
ទូរសព្ទ័លេខ: 012 96 2000
Email: [email protected]
Website: www.bvs.com.kh


ចែករំលែក