លោកហ៊ុន ម៉ានី ​បើកវេទិកាស្តីពី​អភិបាល​កិច្ច​ល្អ ​ក្រោម​មូលបទ “នវានុវត្តន៍​សម្រាប់​ការ​ផ្តល់​សេវាសាធារណៈ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​”

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ លោកប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប បានចូលរួមពិធីបើកវេទិកាស្តីពីអភិបាលកិច្ចល្អ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ (23rd ACCSM)និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​។

វេទិកានេះ ធ្វើឡើងក្រោមប្រធានបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” (Innovation for Better Public Service Delivery) ដោយមានការអញ្ជើញចូលរួមពីប្រធានប្រតិភូACCSM និង ACCSM+3 លេខាធិការដ្ឋានអាស៊ាន មន្ត្រីជាន់ខ្ពស់ACCSM និង ACCSM+3 មន្ត្រីបង្គោល ACCSM និង ACCSM+3 ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រ​សិទ្ធភាព តម្លាភាព និងនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ (អាស៊ានបូកបី)។

វេទិកានេះដើរតួជាយន្តការយុទ្ធសាស្ត្រ ក្នុងការបម្រើសេវាសាធារណៈឱ្យកាន់តែខិតជិត និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋជាស្នូល។

ក្រោយពិធីបើក វេទិកានឹងមានបទបង្ហាញចំនួន៣ ដែលមានការអញ្ជើញចូលរួមធ្វើបទបង្ហាញ ពីតំណាងមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញមកពីប្រទេសចំនួន១៣ ដែលជាសមាជិកអាស៊ាន និងអាស៊ានបូកបី៕


ចែករំលែក