ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជំនាញក្រសួងរៀបចំដែនដី បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់លទ្ធភាពកែតម្រូវលើឯកសារ សេចក្តីព្រាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរាជធានីភ្នំពេញ ក្នុងខណ្ឌច្បារអំពៅ ចំការមន និងបឹងកេងកង។
លោកបេងហុង សុជាតិ ខេមរ៉ូ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ. និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មបានដឹកនាំកិច្ចប្រជុំនេះ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមទីប្រឹក្សា អគ្គលេខាធិការរង មន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងរដ្ឋបាលខណ្ឌទាំងបី ដោយបានផ្តោតលើការពិនិត្យកែសម្រួលចំណងជើង ព្រំប្រទល់ និមិត្តសញ្ញា ពណ៌តាមបទដ្ឋានគំរូបច្ចេកទេស និងការដកចេញនូវផ្ទៃខាងក្រោយ Open Street Map ដើម្បីបង្កើនភាពច្បាស់លាស់នៃផែនទីផ្លូវការ៕







