ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ប្រសិនបើ លោក អ្នកមានប្រាក់១លានដុល្លារនៅក្នុងដៃ តើគួរវិនិយោគអចលនទ្រព្យបែបណា? ឬវិនិយោគលើវិស័យអ្វី?
អ្នកជំនាញបានផ្តល់អនុសាសន៍ និងចង្អុលបង្ហាញថា ទឹកប្រាក់១លានដុល្លារ គួរតែបែងចែក៤០ភាគរយ លើដីយុទ្ធសាស្ត្រ។ ២៥ភាគរយ សម្រាប់ការធ្វើពាណិជ្ជកម្ម/ផ្ទះអាជីវកម្ម។ ទឹកប្រាក់២០ភាគរយ វិនិយោគលើអចលនទ្រព្យ ទាក់ទងនឹងឧស្សាហកម្ម/ភស្តុភារ និងទឹកប្រាក់១០ភាគរយ វិនិយោគលើលំនៅដ្ឋាន/ខុនដូ ដែលបានជ្រើសរើស។
ចំណែកទឹកប្រាក់នៅសល់៥ភាគរយ ទុនបម្រុងឱកាសសាច់ប្រាក់ ព្រោះទុនបម្រុងនេះមានសារៈសំខាន់ ពីព្រោះអ្នកលក់ដែលមានទុក្ខព្រួយអាចលេចឡើងនៅពេលដែលទីផ្សារខ្សោយ។
ច្បាប់សំខាន់បំផុតនាពេលនេះ ចូរកុំសួរថា តើខេត្តណានឹងកើនឡើងច្រើនជាងគេ? ប៉ុន្តែត្រូវសួរពីចំនួនប្រជាជន ឱកាសការងារ ហេដ្ឋារចនាសម្ព័ន្ធ អាជីវកម្ម និងការដឹកជញ្ជូននឹងជួបគ្នានៅឯណា?។
បណ្តាមូលដ្ឋានទាំងនោះហើយ ជាកន្លែងដែលតម្លៃអចលនទ្រព្យ ទំនងជាកើនឡើងទ្វេរដង។
សម្រាប់ស្ថានភាពរបស់អ្នក អ្នកជំនាញបវានផ្តល់ការប្រៀបធៀបជាពិសេសរវាងរាជធានីភ្នំពេញ ខេត្តកណ្តាល ក្រុងបាវិត ខេត្តកំពត និងខេត្តបាត់ដំបង។

ស្ថាបនិកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលតាមដានដំណើរវិវត្តន៍ក្នុងវិស័យនេះបានបញ្ជាក់ថា ការវិនិយោគក្នុងដំណាក់កាលនេះ ទាមទារឲ្យអ្នកមានលុយប្រឹក្សាជាមួយអ្នកជំនាញច្រើនជាងមុន និងមានការប្រុងប្រយ័ត្នច្រើនជាងមុន លើហានិភ័យ ការប្រឈមនឹងបញ្ហាលំហូរសាច់ប្រាក់ និងការជាប់គាំងរយៈពេលវែង។
លោកបញ្ជាក់ថា “ភាពឆ្លាតវៃនៅក្នុងបញ្ហានាពេលនេះ គឺស្វែងរកឱកាស និងចាប់ឱកាសនៅពេលវាមកដល់”៕







