ក្រុម​មន្រ្តី​បើក​កិច្ច​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធាន​ការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា ក្របខ័ណ្ឌបច្ចេកទេ​ស ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រ​ង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកិច្ចការពាក់ព័ន្ធផ្សេងៗរបស់ G-PSF។

នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិកា​រដ្ឋានគណៈកម្មាធិការ សម្របសម្រួលការងារសម្រាប់យន្តការវេទិ​ការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដើម្បីប្រមូលធាតុចូល និងផ្ទៀងផ្ទាត់ទិន្នន័យជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅធ្វើឱ្យឯកសារនេះ កាន់តែមានភាពល្អប្រសើរ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ាបណ្ឌិតតាន់ មុនីវណ្ណ អនុប្រធា​នសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការG-PSF, តំណា​ងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ៩០រូប៕


ចែករំលែក