ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតពិភពលោក (GX Summit 2026) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លើសពីនេះ រាជាណាចក្រមួយនេះ ក៏នឹងរៀបចំកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) លើកទី២០ ដែលនឹងប្រារព្ធឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងមានព្រឹត្តិការណ៍អមដូចជា “ភូមិហ្វ្រង់កូហ្វនី” និង “Francotech”។
មហាព្រឹត្តិការណ៍ទាំងពីរនេះ នឹងនាំមកនូវផលប្រយោជន៍ជាតិដ៏ធំសម្បើមមួយទៀត ដែលនឹងលើកកម្ពស់កិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ ដែលនឹងផ្តល់នូវឱកាសបង្ហាញមុខមាត់កម្ពុជា ជាប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសអាចទាក់ទាញវិនិយោគិនកាន់តែច្រើនមកកាន់កម្ពុជា៕







