ទីក្រុងសេអ៊ូល ​ជាប់​ឈ្មោះ​ជា​ទីផ្សារអចលនទ្រព្យ​ថ្លៃ​បំផុត​មួយ​នៅ​លើ​ពិភពលោក​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ជាទីផ្សារអចលនទ្រព្យថ្លៃបំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីទីក្រុងហុងកុង និងទីក្រុង Zurich នៃប្រទេសស្វីស។

តម្លៃអចលនទ្រព្យនៅកណ្តាលទីក្រុងសេអ៊ូលបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដោយឈានដល់ប្រហែល២៥.៥៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានហៅទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូងថាជា «គ្រាប់បែកដែលកំពុងជិតផ្ទុះ»។ លោកបានព្រមានថា តម្លៃលំនៅឋានខ្ពស់អាចប៉ះពាល់កំណើនសេដ្ឋកិច្ច បង្កើនវិសមភាព និងធ្វើឱ្យយុវជនពិបាកទិញផ្ទះ។

ឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មស៊ីមីកុងដុកទ័រ (Semiconductor) កំពុងជំរុញឱ្យតម្លៃលំនៅឋានកើនឡើង។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបញ្ញាសិប្បនិម្មិត (AI) បានបង្កើនប្រាក់ចំណូលសម្រាប់អ្នកធ្វើការក្នុងវិស័យផលិតស៊ីមីកុងដុកទ័រ និងជំរុញតម្លៃអចលនទ្រព្យនៅជុំវិញរោងចក្រ Samsung និង SK Hynix នៅជិតទីក្រុងសេអ៊ូល។

តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានកើនឡើង ១៤ភាគរយ ក្នុងអំឡុងពេលមួយឆ្នាំដំបូងរបស់លោក Lee ក្នុងការកាន់តំណែង ដែលដាក់សម្ពាធលើលោកឱ្យបំពេញតាមការសន្យារបស់លោកអំពីការធ្វើឱ្យលំនៅឋានមានតម្លៃសមរម្យជាងមុន។

រដ្ឋាភិបាលប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ: ប្រសិនបើរដ្ឋាភិបាលជំរុញឱ្យតម្លៃផ្ទះធ្លាក់ចុះខ្លាំងពេក ម្ចាស់ផ្ទះរាប់លាននាក់អាចបាត់បង់ទ្រព្យសម្បត្តិ និងខឹងសម្បារ។ ប៉ុន្តែ ប្រសិនបើតម្លៃផ្ទះបន្តកើនឡើង យុវជនកូរ៉េនឹងកាន់តែពិបាកក្នុងការទិញផ្ទះ៕


ចែករំលែក