តើ​កត្តា​អ្វី​ខ្លះ​ផ្តល់​ផល​ប្រយោជន៍​ដល់​វិស័យអចលនទ្រព្យ​ក្នុង​ស្ថាន​ភាព​ទីផ្សារ​មិន​ច្បាស់​លាស់?​

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ទោះបីជាទីផ្សារអចលនទ្រព្យនៅកម្ពុជាមានភាពលំបាកក្នុងឆ្នាំ២០២៦ក៏ដោយ ក៏វានៅតែមានសក្តានុពល ទទួលបានផលប្រ​​យោជន៍ពីកំណើនសេដ្ឋកិច្ច ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វិស័យផលិតកម្ម និងការអភិវឌ្ឍទីក្រុងនាពេលអនាគត។

ទោះជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចមិនមែនមានន័យថា តម្លៃអចលនទ្រព្យនឹងកើនឡើងដោយស្វ័យប្រវត្តិឡើយ។

សម្រាប់អ្នកដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យ ចំណុចសំខាន់គឺត្រូវយល់ដឹងថា តើសកម្មភាពសេដ្ឋកិច្ចមួយណា ដែលបង្កើតតម្រូវការជាក់ស្តែងសម្រាប់អចលនទ្រព្យ។

១. ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦

ស្ថាប័នវាយតម្លៃសេដ្ឋកិច្ចពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងសម្រេចបានកំណើនប្រហែល៣,៩ភាគរយ និងកើនឡើងជាង៤ភាគរយក្នុងឆ្នាំ ២០២៧។ នេះបើតាមរបាយការណ៍ថ្មីៗរបស់ធនាគារពិភពលោក (World Bank) នៅខែមិថុនា ឆ្នាំ ២០២៦។

ធនាគារពិភពលោកបានបញ្ជាក់ថា ការនាំចេញផលិតផលពីវិស័យផលិតកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺជាប្រភពដ៏សំខាន់នៃសកម្មភាពសេដ្ឋកិច្ច។

ចំណែកការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកម្ពុជាក្នុងខែកក្កដា ឆ្នាំ ២០២៦ មានភាពប្រុងប្រយ័ត្នជាង ដោយព្យាករណ៍កំណើន៣% ក្នុងឆ្នាំ ២០២៦។ ស្ថាប័ននេះក៏បានលើកឡើងផងដែរថា វិស័យសំណង់ តម្រូវការក្នុងស្រុក និងវិស័យអចលនទ្រព្យ នៅតែមានសភាពស្ងប់ស្ងាត់។

អត្ថន័យសម្រាប់វិស័យអចលនទ្រព្យ គឺសេដ្ឋកិច្ចអាចនឹងបន្តរីកចម្រើន ប៉ុន្តែការងើបឡើងវិញនៃវិស័យអចលនទ្រព្យ អាចនឹងមិនស្មើគ្នា និងមានល្បឿនយឺតជាងកំណើនGDP សរុប។

ផលប្រយោជន៍សេដ្ឋកិច្ចចំនួន៥ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជារួមមាន ទី១. វិស័យផលិតកម្ម និងការបង្កើតការងារថ្មី រោង​ចក្រ និងការវិនិយោគថ្មីៗ អាចបង្កើតតម្រូវការសម្រាប់ ការអភិវឌ្ឍលំនៅឋានដែលមានតម្លៃសមរម្យ ផ្ទះសម្រាប់ជួល ហាងលក់ទំនិញ និងសេវាកម្មក្នុងស្រុក ឃ្លាំង និងអចលនទ្រព្យសម្រាប់វិស័យឧស្សាហកម្ម។

ធនាគារពិភពលោកបានរាយការណ៍ អំពីការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន៥,១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ និងបានប៉ាន់ប្រមាណថា វាបានជួយគាំទ្រដល់ការងារ ក្នុងប្រព័ន្ធប្រហែល ៤០០.០០០កន្លែង។

ទី២.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អាចជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយពេលវេលាធ្វើដំណើរ។

ផលប្រយោជន៍ដែលអាចទទួលបាន រូមមាន ការតភ្ជាប់កាន់តែប្រសើរទៅកាន់តំបន់ដែលមានការងារធ្វើច្រើន។ ការអភិវឌ្ឍពាណិជ្ជកម្មនៅជិតបណ្តាញដឹកជញ្ជូន ឱកាសកាន់តែច្រើនសម្រាប់អាជីវកម្មដឹកជញ្ជូន និងសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធបង្កើតឱកាសសម្រាប់អចលនទ្រព្យបាន លុះត្រាតែមានការគាំទ្រពីតម្រ។

ទី៣. ការពង្រីកទីក្រុង កំណើនប្រជាជន និងការពង្រីកសកម្ម​ភាពសេដ្ឋកិច្ចអាចគាំទ្រដល់តម្រូវការលំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្មក្នុងរយៈពេលវែង។

ការស្រាវជ្រាវអាចផ្តោតលើតំបន់ភ្នំពេញ និងតំបន់ជុំវិញ (Greater Phnom Penh) រួមទាំងការតភ្ជាប់បណ្តាញដឹកជញ្ជូន និងកំណើនការងារនៅជុំវិញខណ្ឌដែលកំពុងអភិវឌ្ឍ។

ទី៤. វិស័យដឹកជញ្ជូន (Logistics) និងអចលនទ្រព្យពាណិជ្ជកម្ម ធ្វើឲ្យមានកំណើនពាណិជ្ជកម្ម និងការផលិតអាចជំរុញតម្រូវការសម្រាប់ឃ្លាំងស្តុកទំនិញ អគារពាណិជ្ជកម្មខ្នាតតូច ដីសម្រាប់វិស័យឧស្សាហកម្ម សេវាកម្មពាក់ព័ន្ធនឹងការដឹកជញ្ជូន។

វិស័យទាំងនេះអាស្រ័យលើសកម្មភាពអាជីវកម្ម តម្រូវការរបស់អ្នកជួល និងហេដ្ឋារចនាសម្ព័ន្ធ មិនមែនគ្រាន់តែអាស្រ័យលើការរំពឹងទុកលើការឡើងថ្លៃដីធ្លី (speculation) នោះទេ៕


ចែករំលែក