ដោយៈ ចំណាន
វៀតណាមៈ បន្ទាប់ពីត្រីមាសទី២ ឆ្នាំ ២០២៦ ទីផ្សារអចលនទ្រព្យរបស់វៀតណាម កំពុងងើបឡើងវិញផ្នែកការផ្គត់ផ្គង់ ប៉ុន្តែតម្រូវការមានលក្ខណៈរើសរើសកាន់តែខ្លាំង។
ការទិញ លក់ មានសភាពស្ងប់ស្ងាត់
ក្រសួងសំណង់វៀតណាម បានរាយការណ៍ពីការទិញ លក់ ទទួលបានជោគជ័យប្រហែល១០០,០០៥ករណី នៅក្នុងត្រីមាសទី ២ ដែលស្មើនឹងត្រឹមតែ៧១,៥% នៃត្រីមាសទី១ប៉ុណ្ណោះ។ ការទិញ លក់ដីធ្លី មានសភាពស្ងប់ស្ងាត់ជាពិសេស ដោយមានកម្រិតត្រឹមតែ ៦៧,៤% ធៀបនឹងត្រីមាសទី១។
ការផ្គត់ផ្គង់កំពុងកើនឡើងយ៉ាងខ្លាំង
គម្រោងលំនៅដ្ឋានពាណិជ្ជកម្មថ្មីចំនួន១១៣ ត្រូវបានផ្តល់អាជ្ញាប័ណ្ណនៅក្នុងត្រីមាសទី២ ដែលមានចំនួនសរុបប្រហែល១០៣,២០៥ យូនីត (ខ្នងផ្ទះ/បន្ទប់) ពោលគឺជិត៣ដង នៃចំនួននៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥។
តម្លៃមិនឡើងថ្លៃដូចគ្នាទាំងអស់នោះទេ
អត្រានៃការលក់ចេញ (absorption rate) នៃខុនដូនៅទីក្រុងហាណូយ បានធ្លាក់ចុះមកនៅត្រឹមប្រហែល៦៨% នៃការផ្គត់ផ្គង់ថ្មីក្នុងត្រីមាសទី២ ហើយទីផ្សារលក់បន្ត (secondary market) បានឃើញការកែសម្រួលតម្លៃ ជាលើកដំបូងចាប់តាំងពីចុងឆ្នាំ២០២២ មក។
អំពីទីក្រុងហូជីមិញ
ការដាក់លក់ខុនដូថ្មីបានធ្លាក់ចុះ៤៨% ធៀបនឹងត្រីមាសមុន ខណៈដែលការផ្គត់ផ្គង់លំនៅដ្ឋានដែលមានដី (landed housing) បានកើនឡើងយ៉ាងខ្លាំង។
ក្រុមហ៊ុន CBRE បានរាយការណ៍ថា តម្លៃជាមធ្យមនៅទីផ្សារលំនៅដ្ឋានថ្មី (primary market) ក្នុងទីក្រុងហូជីមិញ បានធ្លាក់ចុះ៣% ធៀបនឹងត្រីមាសមុន និង២៩% ធៀបនឹងឆ្នាំមុន ដែលភាគច្រើនឆ្លុះបញ្ចាំងពីសមាសភាព នៃការផ្គត់ផ្គង់លំនៅដ្ឋានដែលមានដីថ្មីៗ។
ការចំណាយលើប្រាក់កម្ចីទិញផ្ទះគឺជាឧបសគ្គដ៏សំខាន់មួយ
របាយការណ៍ក្នុងខែកក្កដាបានបង្ហាញថា អត្រាការប្រាក់កម្ចីទិញផ្ទះ មានចន្លោះពី១២-១៤% ដែលធ្វើឱ្យការទិញដោយពឹងផ្អែកខ្លាំងលើប្រាក់កម្ចី (highly leveraged purchases) កាន់តែមានការលំបាក។
អចលនទ្រព្យឧស្សាហកម្មមានស្ថានភាពខុសគ្នា
ក្រសួងសំណង់វៀតណាមបានឱ្យដឹងថា អត្រានៃការប្រើប្រាស់ដីក្នុងតំបន់ឧស្សាហកម្ម នៅភាគខាងជើង នៅតែមានកម្រិតលើសពី ៨០% ខណៈដែលរោងចក្រ ដែលសាងសង់រួចរាល់នៅភាគខាងត្បូងមានអត្រាប្រើប្រាស់លើសពី៩០%។
ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីក្នុងវិស័យអចលនទ្រព្យ មានចំនួនប្រហែល៥,១ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៦។
អត្ថន័យសម្រាប់ចុងឆ្នាំ២០២៦
វៀតណាមហាក់ដូចជាកំពុងផ្លាស់ប្តូរពីទីផ្សារ ដែលជំរុញដោយការរំពឹងទុកលើការឡើងថ្លៃ (speculation-driven) ទៅជាទីផ្សារដែលជំរុញដោយអ្នកប្រើប្រាស់ផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធ។
ក្រុមហ៊ុនJLL បានលើកឡើងថា តម្រូវការនៅទីក្រុងហាណូយកំពុងផ្លាស់ប្តូរទៅរកការ សម្រាប់អ្នកដែលសិក្សាពីប្រទេសវៀតណាមជាគំរូសម្រាប់ប្រទេសកម្ពុជា មេរៀនដ៏សំខាន់គឺ៖ ការបង្កើនការផ្គត់ផ្គង់ រួមផ្សំជាមួយនឹងការចំណាយខ្ពស់លើហិរញ្ញប្បទាន អាចនាំឱ្យមានការជ្រើសរើសកាន់តែហ្មត់ចត់ពីសំណាក់អ្នកទិញ ទោះបីជាសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យកំពុងងើបឡើងវិញក៏ដោយ។
តំបន់លំនៅឋាន ដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អ លំនៅឋានដែលមានតម្លៃសមរម្យ និងទីតាំងឧស្សាហកម្មឬភស្តុភារកម្ម មានសភាពខុសប្លែកពីដីធ្លី សម្រាប់ទុកលក់យកចំណេញ (speculative land) និងលំនៅឋានដែលមានតម្លៃខ្ពស់៕







