ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពិនិត្យ និងសម្រេចលើប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក និងពិនិត្យស្នើសុំការយល់ព្រម ពីរាជរដ្ឋាភិបាលលើសេចក្តីព្រាងផែនការរៀបចំដែនដីថ្នាក់ខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកប៉េង ពោធ៍នា រដ្ឋមន្រ្តីក្រសួងសាធារណលការ និងដឹកជញ្ជូន ព្រមទាំងក្រុមមន្រ្តីស្ថាប័ន្ធពាក់ព័ន្ធ៕








