ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឆ្នាំ២០២៧ អ្នកជំនាញបានចង្អុលបង្ហាញឲ្យមានការ ផ្តោតលើដី ដែលមានទំនាក់ទំនងជាមួយហេដ្ឋារចនាសម្ព័ន្ធ ការងារ កំណើនប្រជាជន និងតម្រូវការអាជីវកម្មជាក់ស្តែង ជាជាងការទិញដីដោយគ្រាន់តែជឿតាមការអះអាងរបស់អ្នកលក់ដីថាថ្លៃនឹងឡើង។
សម្រាប់ប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តោយច្រករបៀងអភិវឌ្ឍន៍ជុំវិញរាជធានីភ្នំពេញ (Greater Phnom Penh growth corridor) យុទ្ធសាស្ត្រដែលខ្ញុំផ្តល់អាទិភាព គឺការស្វែងរកដីដែលអាចទទួលបានអត្ថប្រយោជន៍ ពីការពង្រីកវិស័យឧស្សាហកម្ម តម្រូវការលំនៅឋានតម្លៃសមរម្យ វិស័យភស្តុភារកម្ម និងការអភិវឌ្ឍទីក្រុង ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។
ប្រភេទដីចំនួន៥ ដែលមានសក្តានុពលក្នុងឆ្នាំ២០២៧
១. ដីសម្រាប់លំនៅឋាននៅជិតសហគមន៍ ដែលកំពុងរីកចម្រើន
តំបន់ដែលគួរពិចារណា៖ ខណ្ឌកំបូល ស្រុកកណ្តាលស្ទឹង និងតំបន់មួយចំនួនក្នុងក្រុងតាខ្មៅ។
ដីដែលស្ថិតនៅជិតលំនៅឋានដែលមានស្រាប់ សាលារៀន ផ្សារ និងផ្លូវដែលបានក្រាលកៅស៊ូ ឬបេតុង។ ជាដីមានសក្តានុពលសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ លំនៅឋានបែបផ្ទះល្វែង (townhouses)ឬការលក់ដីបន្ត។
អ្នកជំនាញបានចង្អុលបង្ហាញ ដល់អ្នកវិនិយោគគួរជ្រើសរើសទីតាំងដែលមានអ្នកទិញពិតប្រាកដ មិនមែនគ្រាន់តែជាគម្រោងអភិវឌ្ឍន៍ដែលគ្រោងទុកនៅលើក្រដាសនោះទេ ហើយរយៈពេលវិនិយោគគួរមានចន្លោះពី៣–៥ ឆ្នាំ។
២. ដីសម្រាប់វិស័យឧស្សាហកម្ម និងភស្តុភារកម្ម
តំបន់ដែលគួរពិចារណា៖ ច្រករបៀងឧស្សាហកម្មក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងតំបន់ ដែលអាចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣, ៤ និង៥១ បានយ៉ាងងាយស្រួល។
តំបន់ទាំងនេះសមស្រប សម្រាប់ទីតាំងនៅជិតរោងចក្រ ឃ្លាំងស្តុកទំនិញ បណ្តាញដឹកជញ្ជូន និងកន្លែងដែលមានកម្មករនិយោជិត។
មានសក្តានុពលសម្រាប់ការជួលឃ្លាំង ការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ឬការកើនឡើងតម្លៃដីក្នុងរយៈពេលវែង។
ត្រូវពិនិត្យមើលការកំណត់តំបន់ (zoning)លទ្ធភាពនៃការចេញចូលសម្រាប់រថយន្តដឹកទំនិញ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធបង្ហូរទឹក និងហានិភ័យនៃការជន់លិច ហើយរយៈពេលវិនិយោគគួរមានរយៈពេលចន្លោះពី៣ ទៅ៧ឆ្នាំ។
៣. ដីនៅជិតតំបន់អភិវឌ្ឍន៍ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ
តំបន់ដែលគួរពិចារណា៖ តំបន់មួយចំនួននៅភាគខាងត្បូងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង។ មានសក្តានុពលសម្រាប់តម្រូវការអាជីវកម្ម សេវាកម្ម លំនៅឋាន និងភស្តុភារកម្ម។
គួរពិចារណាលើដីដែលមានផ្លូវចេញចូលជាក់ស្តែង និងមានការអភិវឌ្ឍផ្សេងៗនៅក្បែរនោះរួចជាស្រេច។
ជៀសវាងការទិញក្នុងតម្លៃខ្ពស់ហួសហេតុ ដោយគ្រាន់តែផ្អែកលើកត្តាថាដីនោះនៅជិតអាកាសយានដ្ឋានប៉ុណ្ណោះ ហើយរយៈពេលវិនិយោគមានរយៈពេលចន្លោះពី៣ ទៅ៧ឆ្នាំ។
៤. ដីពាណិជ្ជកម្មនៅជាប់ផ្លូវធំ
តំបន់ដែលគួរពិចារណា៖ តំបន់ដែលមានសកម្មភាពរួចហើយនៅតាមបណ្តោយផ្លូវជាតិលេខ ៣, ៤, ៤១ និង ៥១ (អាស្រ័យលើស្ថានភាពចរាចរណ៍ និងលទ្ធ សូមពិនិត្យមើលផែនការពង្រីកផ្លូវ និងការកំណត់ផ្សេងៗទាក់ទងនឹងច្រកចូលដី។
សម្រាប់រយៈពេលវិនិយោគ គួរស្ថិតនៅក្នុងរយៈពេល២ ទៅ៥ ឆ្នាំជាដើម៕







