ដោយៈ ចំណាន
មជ្ឈឹមបូព៌ាៈ ភាពតានតឹងចាប់ពីសង្រ្គាមនៅអ៊ីរ៉ង់ផ្ទះឡើង តំបន់មជ្ឈឹមបូព៌ា បានធ្វើឲ្យអ្នកវិនិយោគធំៗ ចាប់ផ្តើមសម្លឹងជាមួយទស្សនខុសប្លែកពីមុន។
តាមពិតតំបន់មជ្ឈិមបូព៌ា មិនមែនសុទ្ធតែមានភាពមិនស្ថិតស្ថេរដូចគ្នាទាំងអស់នោះទេ ហើយវាក៏មិនមែនជាតំបន់ ដែលអ្នកវិនិយោគគួរតែបោះបង់ចោលទាំងស្រុងដោយស្វ័យប្រវត្តិដែរ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារមានហានិភ័យសន្តិសុខ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពប្រែប្រួលនៃតម្លៃប្រេង និងភាពខុសគ្នារវាងប្រទេសនីមួយៗ អ្នកវិនិយោគចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន និងជ្រើសរើសឱ្យបានច្បាស់លាស់ជាងមុន អំពីទីតាំង និងរបៀបនៃការវិនិយោគរបស់ពួកគេ។
សម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកឱកាស ចាប់ពីឆ្នាំ ២០២៧ ដល់ឆ្នាំ២០៣០ ចំណុចសំខាន់ដែលត្រូវបែងចែកគឺ៖ ប្រទេសដែលកំពុងជួបប្រទះជម្លោះផ្ទាល់ ប្រទេសដែលរងផលប៉ះពាល់ពីជម្លោះក្នុងតំបន់, និងប្រទេសដែលមានលក្ខខណ្ឌអាជីវកម្មអាចប៉ាន់ស្មានបាន។
១. តំបន់ផ្សេងៗគ្នានៅមជ្ឈិមបូព៌ា មានហានិភ័យខុសៗគ្នា អ៊ីរ៉ង់ អ៊ីរ៉ាក់ លីបង់ និងយេម៉ែន
ជម្លោះដែលកំពុងកើតឡើង ការកើនឡើងនៃសកម្មភាពយោធា និងការរំខានដល់ផ្លូវពាណិជ្ជកម្ម ធ្វើឱ្យការវិនិយោគលើអចលនទ្រព្យថ្មីៗ និងការប្តេជ្ញាចិត្តរយៈពេលវែង មានភាពលំបាកខ្លាំងក្នុងការវាយតម្លៃ។ របាយការណ៍ថ្មីៗអំពីជម្លោះក្នុងតំបន់ បានបង្ហាញថាភាពមិនស្ថិតស្ថេរនៅតែបន្តកើតមាន។
ចំំណែកអារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ (Gulf states) សេដ្ឋកិច្ចនៃប្រទេសទាំងនេះ នៅតែមានកម្មវិធីវិនិយោគ និងអភិវឌ្ឍន៍ធំៗ ប៉ុន្តែពួកវាក៏មិនអាចគេចផុតពីផលប៉ះពាល់នៃជម្លោះបានទាំងស្រុងនោះដែរ។
កាលពីថ្ងៃទី ២៥ ខែតុលា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការកើនឡើងនៃការប្រយុទ្ធគ្នា រវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី (Houthi)បានធ្វើឱ្យទីផ្សារក្នុងតំបន់ឈូងសមុទ្រមានភាពរង្គោះរង្គើ ដោយសន្ទស្សន៍ភាគហ៊ុនសំខាន់របស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ២,៧% នៅថ្ងៃនោះ។
អារ៉ាប់រួម (UAE)រួមទាំងទីក្រុងឌូបៃ និងអាប៊ូដាប៊ី ហេដ្ឋារចនាសម្ព័ន្ធអាជីវកម្មដែលរឹងមាំ និងទំនាក់ទំនងអន្តរជាតិ នៅតែជាគុណសម្បត្តិដ៏សំខាន់។ ប៉ុន្តែអ្នកវិនិយោគត្រូវវាយតម្លៃឡើងវិញ នូវកម្រិតហានិភ័យសន្តិសុខក្នុងតំបន់ ការធានារ៉ាប់រង ការដឹកជញ្ជូន និងលទ្ធភាពក្នុងការលក់អចលនទ្រព្យ (liquidity) ជាជាងសន្មតថាអារ៉ាប់រួមមិនរងផលប៉ះពាល់អ្វីឡើយ។
ទស្សនវិស័យតំបន់របស់ធនាគារពិភពលោក (World Bank) សម្រាប់ខែតុលា ឆ្នាំ ២០២៦ បានព្យាករណ៍ថា សេដ្ឋកិច្ចនៅក្នុងតំបន់ MENAAP (មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន) នឹងធ្លាក់ចុះ២,១% ក្នុងឆ្នាំ ២០២៦ ខណៈដែលសេដ្ឋកិច្ចនៃបណ្តាប្រទេសក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ (GCC) ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ៤,៣%។
របាយការណ៍នេះបានចង្អុលបង្ហាញថា ផលប៉ះពាល់ធ្ងន់ធ្ងរភាគច្រើនគឺបណ្តាលមកពីជម្លោះ និងការរំ ការដឹកជញ្ជូន៖ តើផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស (Strait of Hormuz) និងសមុទ្រក្រហម នឹងអាចត្រឡប់ទៅដំណើរការជាប្រក្រតី និងអាចទុកចិត្តបានសម្រាប់ការធ្វើពាណិជ្ជកម្មដែរឬទេ?។

ការវិនិយោគបរទេស៖ តើកិច្ចប្រជុំវិនិយោគធំៗ ការប្តេជ្ញាចិត្តលើគម្រោងនានា និងប្រតិបត្តិការឆ្លងដែន នឹងអាចដំណើរការឡើងវិញជាធម្មតាដែរឬទេ? មូលដ្ឋានគ្រឹះនៃវិស័យអចលនទ្រព្យ៖ តម្លៃជួលជាក់ស្តែង អត្រាការកាន់កាប់ (occupancy)ប្រតិបត្តិការទិញលក់ និងលទ្ធភាពនៃការលក់បន្ត (liquidity) មិនមែនគ្រាន់តែជាតម្លៃដែលបានដាក់ប្រកាសលក់នោះទេ។
ហិរញ្ញប្បទាន និងការធានារ៉ាប់រង៖ តើធនាគារនឹងផ្តល់ប្រាក់កម្ចីក្នុងលក្ខខណ្ឌសមរម្យ ហើយក្រុមហ៊ុនធានារ៉ាប់រងនឹងទទួលធានាលើហានិភ័យដែលពាក់ព័ន្ធនឹងជម្លោះដែរឬទេ?
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី ១៩ ខែតុលាថា ប្រទេសអារ៉ាប៊ីសាអូឌីត បានពន្យារពេលកិច្ចប្រជុំដ៏សំខាន់របស់ខ្លួនគឺ “Future Investment Initiative” រហូតដល់ឆ្នាំ ២០២៧ បន្ទាប់ពីមានការវាយប្រហារ និងការរំខានដល់សកម្មភាពអាជីវកម្ម។ នេះគឺជាភស្តុតាងបញ្ជាក់ថា ក្តីបារម្ភផ្នែកសន្តិសុខអាចជះឥទ្ធិពលដល់ទំនុកចិត្តរបស់អ្នកវិនិយោគ ទោះបីជាវាមិនមានន័យថាការវិនិយោគបរទេសទាំងអស់ត្រូវបានបញ្ឈប់ទាំងស្រុងនោះទេ៕







