អាគារខ្ពស់ជាងគេ​កំពស់​១០០០​ម៉ែត្រ​គ្រោង​បញ្ចប់​ការ​សាងសង់​ឆ្នាំ​២០២៨​ ស្រប​ពេល​អាគារ​កម្ពស់​២០០០ម៉ែត្រ​មិន​ទាន់​កំណត់​ពេល​ច្បាស់​លាស់

ចែករំលែក

ដោយៈ ចំណាន

   អន្តរជាតិៈ យោងតាមព័ត៌មានថ្មីៗ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ៥-៦ ខែតុលា ឆ្នាំ ២០២៦ គម្រោងសាងសង់អគារ Jeddah Tower ត្រូវបានកំណត់គោលដៅបញ្ចប់នៅចុងឆ្នាំ ២០២៨។

ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទជាក់លាក់នៃការបើកដំណើរការនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ជាមួយគ្នានេះ អាគារមហស្ចារ្យថ្មីមួយRise Tower ដែលគ្រោងសាងសង់កម្ពស់២០០០ម៉ែត្រ មិនទាន់កំណត់កាលបរិច្ឆេទ​សាងសង់ផ្លូវការនៅឡើយទេ។

កាលវិភាគនៃគម្រោង Jeddah Tower៖ ការសាងសង់បានចាប់ផ្តើមឡើងវិញ៖ ខែមករា ឆ្នាំ ២០២៥។ វឌ្ឍនភាពចុងក្រោយ៖ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៦ អគារនេះសាងសង់បាន១១៦ជាន់ និងមានកម្ពស់ប្រហែល ៤៦៦ ម៉ែត្រ។

ការបញ្ចប់គម្រោង៖ រំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២៨។
ការបើកដំណើរការ៖ អាចនឹងចាប់ផ្តើមដំណើរការ ក្នុងអំឡុងឆ្នាំ ២០២៩ ប៉ុន្តែនេះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ មិនមែនជាកាលបរិច្ឆេទផ្លូវការដែលបានបញ្ជាក់នោះទេ។

អគារនេះត្រូវបានរចនាឡើង ឱ្យមានកម្ពស់លើសពី១.០០០ ម៉ែ​ត្រ ដើម្បីក្លាយជាអគារដែលខ្ពស់ជាងគេបំផុត នៅលើពិភពលោក ដោយវ៉ាដាច់អគារ Burj Khalifa ក្នុងទីក្រុងឌូបៃ។

អគារនេះនឹងរួមមានផ្នែកលំនៅឋាន ការិយាល័យ សណ្ឋាគារលំដាប់ប្រណីត និងទីតាំងសម្រាប់ទស្សនាទេសភាព (observation deck)។ ការបញ្ចប់ការសាងសង់មិនមានន័យថា គ្រប់ផ្នែកទាំងអស់នឹងបើកដំណើរការក្នុងថ្ងៃតែមួយនោះទេ៕


ចែករំលែក