អ្នកជំនាញ​លើក​ឡើង​ពីស្ថានភាព​ទីផ្សារដីធ្លី​ ខុនដូ​ និង​អាជីវកម្ម ​មាន​ស្ថានភាព​បែប​ណា​នៅ​ឆ្នាំ​២០២៦នេះ​

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ស្ថានភាពទីផ្សារអាជីវកម្មជួលហាង និងផ្ទះអាជីវកម្មនានាមានភាពប្រសើរនៅឆ្នាំ២០២៦នេះ។

អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia លោកស្រីអាន សុធីតា មានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២៧ តុលាថា ទីផ្សារជួលមានភាពល្អប្រសើរ ក្នុងលក្ខខ័ណ្ឌមួយចំនួន ប៉ុន្តែសម្រាប់ចរន្តទីផ្សារដីធ្លី មិនសូវមានភាពប្រសើរទេ ហើយបើវាយតម្លៃជារួមតម្លៃដីធ្លីបានធ្លាក់ចុះជាមធ្យមចន្លោះ៣០ ទៅ៤០ភាគរយ ធៀបនឹងមុនជំងឺកូវីដ១៩មកដល់។

លោកស្រីបានបន្តថា “ស្របពេលអតិថិជនកំពុងរក្សា និងប្រុងប្រយ័ត្នលំហូរសាច់ប្រាក់ ពួកគេជួល ជាជាងចំណាយលុយធំក្នុងស្ថានភាពបែបនេះ”។ លោកស្រីបន្តថា “ចំណែកទីផ្សារដីធ្លីវិញ មិនសូវមានអ្នកបញ្ចេញលុយធំៗនោះទេ ភាគច្រើនពួកគេទិញ ឬវិនិយោគលើដីអាចបង្កើតចំណូលបាន ឬទិញសម្រាប់សាងសង់ឃ្លាំងរោងចក្រជាដើម”។

អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia លោកស្រីអាន សុធីតា
អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia លោកស្រីអាន សុធីតា

ងាកមកទីផ្សារខុនដូវិញ លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានលើកឡើងថា ស្ថានភាពទីផ្សារមិនសូវមានភាពល្អប្រសើរនៅឡើយទេ ស្របពេលគម្រោងដាក់ចេញក្នុងទីផ្សារមានចំនួនតិចតួចនៅឆ្នាំ២០២៦នេះ។

ចំនួនខុនដូដែលបានដាក់ចូលទីផ្សារនៅឆ្នាំ២០២៦នេះ បានកើនដល់ប្រមាណ៧០,០០០យូនីត ដែលធ្វើឲ្យការផ្គត់ផ្គង់ខុនដូ ត្រូវបានគេ​មើលឃើញថា មានការលើសតម្រូវការ៕

លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia
លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia

 


ចែករំលែក