មហាសេដ្ឋីឥណ្ឌូនេស៊ី​បង្កើន​ការ​វិនិយោគ​នៅ​ក្នុង​អគារខ្ពស់​បំផុត​នៅ​ទីក្រុងស៊ីដនី​ ក្រោម​ទុន​ ៦០៧ ​លានដុល្លារ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: មហាសេដ្ឋីឥណ្ឌូនេស៊ី លោក Mochtar Riady និងក្រុមគ្រួសាររបស់លោក កំពុងពង្រីកការវិនិយោគនៅប្រទេសអូស្ត្រាលី ដោយទិញភាគហ៊ុនបន្ថែមចំនួន ៥០% នៅក្នុងអគារខ្ពស់បំផុតនៅទីក្រុងស៊ីដនី តាមរយៈកិច្ចព្រមព្រៀងតម្លៃ ៨៦៤ លានដុល្លារអូស្ត្រាលី (ប្រមាណ៦០៧ លានដុល្លារអាមេរិក)។

រុមហ៊ុន OUE REIT ដែលចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរី និងស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារ Riady បានប្រកាសថា ខ្លួននឹងទិញយកភាគហ៊ុននៅក្នុងអគារ Salesforce Tower កម្ពស់ ២៦៣ ម៉ែត្រ ពីក្រុមហ៊ុនធានារ៉ាប់រង Ping An របស់ប្រទេសចិន ដែលនឹងធ្វើឱ្យចំណែកកម្មសិទ្ធិរបស់ខ្លួនកើនឡើងដល់ ៦៩,៩%។

តម្លៃដែលបានព្រមព្រៀងគ្នានេះ គឺទាបជាង ៣,៧% បើធៀបនឹងតម្លៃដែលក្រុមហ៊ុន OUE REIT បានចំណាយសម្រាប់ការទិញភាគហ៊ុនដំបូងចំនួន ១៩,៩% ពីក្រុមហ៊ុន Mitsubishi Estate កាលពីខែមីនា។

ក្រុមហ៊ុននឹងប្រើប្រាស់ប្រភពហិរញ្ញប្បទានពីការខ្ចីប្រាក់ និងប្រាក់ដែលទទួលបានពីការលក់សណ្ឋាគារ Crowne Plaza នៅអាកាសយានដ្ឋាន Changi កាលពីពេលថ្មីៗនេះ ដើម្បីទូទាត់ថ្លៃទិញយកភាគហ៊ុននេះ។

លោក Han Khim Siew នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OUE REIT បានអះអាងថា៖ «តាមរយៈការវិនិយោគទឹកប្រាក់សុទ្ធដែលទទួលបានពីការលក់សណ្ឋាគារ Crowne Plaza Changi Airport ទៅក្នុងអចលនទ្រព្យដែលមានគុណភាពខ្ពស់ និងមានសក្តានុពលសម្រាប់អនាគត»។

លោកបន្ថែមថា «យើងនៅតែបន្តលើកកម្ពស់គុណភាពនៃផលប័ត្រវិនិយោគរបស់យើង ព្រមទាំងចាប់យកឱកាសនានាទាំងក្នុងវដ្តទីផ្សារផ្សេងៗ និងនៅតាមតំបន់ភូមិសាស្ត្រផ្សេងៗគ្នា»។


ចែករំលែក