រដ្ឋ​មន្រ្តី​សាធារណការ​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន​បារាំង​ធំៗ​ចំនួន​៤​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបជាមួយក្រុមហ៊ុនចំនួន៤ ដែលសិក្សាពីឱកាសវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Saint-Gobain PAM Canalisation ក្រុមហ៊ុន Bureau VERITAS ក្រុមហ៊ុន LBL International Construction និងក្រុមហ៊ុន CELESTE។

ជំនួបនេះធ្វើឡើងបន្ទាប់ លោកបានអញ្ជើញជាវាគ្មិនកិត្ដិយសក្នុងកិច្ចពិភាក្សា “The 3rd Forum d’Affaires France-Cambodge 2026” ។

ក្រុមហ៊ុន Saint-Gobain PAM Canalisation គឺជាអ្នកផ្គត់ផ្គង់ដំណោះស្រាយដឹកជញ្ជូនទឹក ប្រកបដោយចីរភាព។ ក្រុមហ៊ុន Bureau Veritas ផ្តល់សេវាកម្មធ្វើតេស្ត ត្រួតពិនិត្យ និងផ្តល់វិញ្ញាបនបត្រ (TIC) ដើម្បីធានាការអនុលោមតាមស្តង់ដារគុណភាព សុខភាព និងបរិស្ថាន។ ក្រុមហ៊ុន LBL International Construction គឺជាក្រុមហ៊ុនម៉ៅការសាងសង់ដ៏ល្បីនៅកម្ពុជា ដែលផ្តល់សេវាវិស្វកម្ម និងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ។ ចំណែកCELESTE ឯកទេសខាងបណ្តាញខ្សែកាបអុបទិកល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យ និងសេវា Cloud ប្រកបដោយសុវត្ថិភាព។

ក្រុមហ៊ុនទាំងបួននេះ សុទ្ធសឹងជាអ្នកជំនាញឈានមុខគេ ក្នុងវិស័យរៀងៗខ្លួន ដែលរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយគុណភាព និងចីរភាព៕


ចែករំលែក