តើ​កម្ពុជា​នឹង​មាន​ឱកាស​ទាក់ទាញ​វិនិយោគិន​បារាំង​ឱ្យ​បាន​កាន់​តែ​ច្រើន ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​

ចែករំលែក

ដោយៈ ម៉ាណា

ភ្នំពេញៈ កម្ពុជាពិតជាមានឱកាសទាក់ទាញ អ្នកធុរកិច្ច​បារាំង​កាន់តែច្រើន មកវិនិយោគនៅកម្ពុជា បន្ទាប់ពីកិច្ចប្រជុំកំពូល(Francophonie Summit)ពិសេសនៅក្នុងអំឡុងឆ្នាំ ២០២៧ ដល់ ២០៣០។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ មិនមែនមានន័យថាការវិនិយោគ នឹងកើតឡើងដោយស្វ័យប្រវត្តិឡើយ។ កម្ពុជាចាំបាច់ត្រូវប្រែក្លាយទំនាក់ទំនងការទូត ទៅជាភាពជាដៃគូអាជីវកម្មជាក់ស្តែង គម្រោងវិនិយោគ និងការប្តេជ្ញាចិត្តរយៈពេលវែង។

អ្នកជំនាញបានមើលឃើញថា នេះគឺជាឱកាសមួយសម្រាប់កម្ពុជាក្នុងការពង្រឹងតួនាទីរបស់ខ្លួន ក្នុងនាមជាច្រកទ្វារសម្រាប់អាជីវកម្មដែលប្រើប្រាស់ភាសាបារាំង ក្នុងការចូលមកកាន់ទីផ្សារកម្ពុជា និងទីផ្សារអាស៊ានទាំងមូល។

ចំពោះវិស័យអចលនទ្រព្យវិញ សក្តានុពលគឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។

១.តើមានអ្វីខ្លះបានកើតឡើងរួចហើយ?

គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ មានការវិវត្តវិជ្ជមានមួយចំនួនដែលគួរឱ្យកត់សម្គាល់ ដោយដំណើរទស្សនកិច្ចរបស់ប្រធានា​ធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី ម៉ាក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា។

យោងតាមឯកសារកិច្ចសហប្រតិបត្តិការចំនួន២៩៖ កម្ពុជា និងបារាំង បានចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការចំនួន២៩ ព្រមទាំងសេចក្តីថ្លែងការណ៍នយោបាយរួមមួយផងដែរ។

ជំហានបន្ទាប់ដ៏សំខាន់ គឺការប្រែក្លាយទំនាក់ទំនងដែលកើតចេញពីកិច្ចប្រជុំកំពូលនេះ ទៅជាកិច្ចសន្យាពាណិជ្ជកម្ម ដែលមានការចុះហត្ថលេខា ការប្តេជ្ញាចិត្តដាក់ទុនវិនិយោគជាក់ស្តែង និងគម្រោងនានាដែលឈានដល់ដំណាក់កាលសាងសង់៕


ចែករំលែក