ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ថ្វាយ​តង្វាយ​​ជា​ថវិកា​ដល់​ព្រះមហាក្សត្រ​ចំនួន​ ៨០០លាន​រៀល​ សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌

0
ក្រុមការងារក្រុមហ៊ុន ប៉េង ហួត គ្រុប ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ។ រូបថត៖ សហការី

​ដោយ​ រតនៈ

ភ្នំពេញ​៖ ព្រះមហាក្សត្រ​ និង​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ព្រះ​បរម​រាជានុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ចូល​ក្រាបបង្គំគាល់​និង​ថ្វាយ​តង្វាយ​ជា​ថវិកា​ សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌​។

នៅ​ព្រះ​មហាប្រាសាទ​ខេ​មរិន្ទ​ ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៩​ ព្រះករុណា​ ព្រះបាទ​ សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សម្តេច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ នរោត្តម​ មុនីនាថ​ សីហនុ​ ទ្រង់​សព្វ​ព្រះ​រា​ជហ​ឬទ័យ​ បរម​រាជានុញ្ញាត​ ឲ្យ​លោក​ឧកញ៉ា​ ថៃ​ ជា​ហួត​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ចូល​ក្រាបបង្គំគាល់​ និង​ ថ្វាយ​តង្វាយ​ជា​ថវិកា​សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌​ ។

លោក​ឧកញ៉ា​ ថៃ​ ជា​ហួត​ បាន​ថ្វាយ​តង្វាយ​ជា​ថវិកា​ចំនួន​ ៨០០លាន​រៀល​ (ប្រាំបី​រយ​លាន​រៀល​) សម្រាប់​ប្រើប្រាស់​លើ​ការងារ​មនុស្សធម៌​ ​តាម​សព្វ​ព្រះហឬទ័យ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​ ប៉េង​ហួត​គ្រុប​ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះរតនត្រ័យ​ ព្រមទាំង​វត្ថុ​ស័ក្តិសិទ្ធ​ក្នុង​លោក​ សូម​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​ បរិបូរណ៍​ ព្រះជន្មាយុ​យឺនយូរ​ ដើម្បី​គង់​ប្រថាប់​ជាម​ហា​ម្លប់​ ដ៏​ត្រជាក់​ដល់​ប្រជារាស្ត្រ​ជា​កូនចៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​តរៀងទៅ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here