ដោយ រតនៈ
ភ្នំពេញ៖ ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ព្រះបរមរាជានុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលក្រាបបង្គំគាល់និងថ្វាយតង្វាយជាថវិកា សម្រាប់ព្រះរាជកិច្ចមនុស្សធម៌។
នៅព្រះមហាប្រាសាទខេមរិន្ទ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ទ្រង់សព្វព្រះរាជហឬទ័យ បរមរាជានុញ្ញាត ឲ្យលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ចូលក្រាបបង្គំគាល់ និង ថ្វាយតង្វាយជាថវិកាសម្រាប់ព្រះរាជកិច្ចមនុស្សធម៌ ។
            
 









