រដ្ឋាភិបាល​សម្រេច​មិន​អនុញ្ញាត​ឱ្យ​ជនបរទេស​បើក​អាជីវកម្ម​ចំនួន១០ប្រភេទ​នៅ​កម្ពុជា

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ នៅ​លើ​ទីផ្សារ​ដ៏​ទូលាយ​របស់​ប្រទេស​កម្ពុជា​ បាន​បើក​ចំហរ​ឱ្យ​បណ្តា​ប្រជាជន​ក្នុង​ស្រុក​ និង​ជនជាតិ​នានា​មាន​សិទ្ធិ​ប្រកប​អាជីវកម្ម​ចំរុះ​ ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ដោយ​ច្បាប់​ ប៉ុន្តែ​លើ​កឡែង​តែ​អាជីវកម្ម​ ១០ប្រភេទ​ ដែល​ត្រូវ​បាន​ហាមឃាត់​ជនបរទេស​ក្នុង​ការ​ប្រកបរបរ​។

នៅក្នុង​សេចក្ដីប្រកាស​ដែល​ចេញ​ដោយ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ កាលពី​ព្រឹកមិញ​នេះ​ បាន​បញ្ជាក់​ថា​គោលបំណង​កំណត់​នូវ​ប្រភេទ​មុខរបរ​ស្វ័យ​និ​យោជន៍​ ដែល​ត្រូវ​បាន​ហាមឃាត់​ចំពោះ​ជនបរទេស​ក្នុង​ការ​ប្រកបមុខរបរ​ និង​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅក្នុង​សេចក្ដីប្រកាស​ដដែល​បាន​លើកឡើង​ទៀត​ថា​ បុគ្គល​ស្វ័យ​និ​យោជន៍​សំដៅ​ដល់​ជនបរទេស​ដែល​ប្រការ​ការងារ​ ឬមុខរបរ​រកចំណូល​ផ្ទាល់ខ្លួន​ដោយ​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់ឈ្នួល​ ឬប្រាក់បៀវត្ស​ដែល​ផ្តល់​ដោយ​និយោជក​ ឬរដ្ឋ​តាម​កិច្ចសន្យា​ការងារ​។

សម្រាប់​មុខរបរ​ និង​ការងារ​ ទាំង​ ១០​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​បណ្តាជន​បរទេស​ប្រកប​រួមមាន​ ៖

១, អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម​មាន​ជាអាទិ៍​ អ្នកបើកបរ​ទោចក្រយាន​យន្ត​ អ្នកបើកបរ​ត្រីចក្រយាន​យន្ត​ អ្នក​បើក​ទោចក្រយាន​យន្ត​សណ្តោង​រ៉ឺម៉ក់​ អ្នក​បើក​ម៉ូតូ​កង់៤​ អ្នក​បើ​ករថយ​ន្យ​តដឹក​អ្នកដំណើរ​ និង​ដឹកទំនិញ​។

២, អ្នកលក់​ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង​ ឬយានជំនិះ​គ្រប់​ប្រភេទ​នៅ​ទី​សាធារណៈ​

៣, អ្នក​ម៉ាស្សា​ ចាប់​សរសៃ​តាម​ទី​សាធារណៈ​

៤, អ្នក​កាត់សក់​ អ៊ុតសក់​ និង​ថែរក្សា​សម្ផស្ស​

៥, អ្នក​ផ្តល់​សេវាកម្ម​ដេរ​ និង​សម្អាត​ស្បែកជើង​

៦, អ្នក​កាត់ដេរ​

៧, អ្នក​ប៉ះ​កង់​ ជាង​ជួសជុល​យានយន្ត​

៨, អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ​

៩, អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ​ បាត្រ​លោក​ ព្រះពុទ្ធរូប​

១០​, ជាងទង​ ជាង​ច្នៃត្បូង​ពេជ្រ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here