ដោយៈ រ៉ាណេត
ព្រះសីហនុៈ ជាមួយនឹងភាពជោគជ័យលើកិច្ច បើកដំណើរការលក់សាកល្បងរបស់ក្រុមហ៊ុន និងហាងម៉ាកល្បីៗចំនួន៣ នៅក្នុងផ្សារទំនើបដ៏ធំ និងលើកដំបូងគេបង្អស់ក្នុងក្រុងព្រះសីហនុ FURI Times Square កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលទទួលបានការសាទរ គាំទ្រយ៉ាងច្រើនកុះករពីសំណាក់អតិថិជន នៅត្រឹមសប្ដាហ៍នេះនឹងមានក្រុមហ៊ុនល្បីឈ្មោះកម្រិតអន្តរជាតិជាច្រើនទៀត នឹងបើកដំណើរការរបស់ខ្លួនបន្ថែមទៀត។
ក្រុមហ៊ុន និងហាងល្បីឈ្មោះចំនួន៣ ដែលបានបើកដំណើរការសាកល្បងលក់ជាលើកដំបូងរបស់ខ្លួននៅក្នុងផ្សារទំនើប FURI Times Square កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានដូចជា ហាងលក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះម៉ាក Levi’s ក្រុមហ៊ុនភេសជ្ជៈតែទឹកដោះគោ KOI រួមជាមួយនឹងក្រុមហ៊ុនសេវាផ្នែកចំណីអាហារដ៏ល្បីឈ្មោះ មកពីប្រទេសសិង្ហបុរី Bee Chheng Hiang គឺទទួលបានការគាំទ្រពីសំណាក់អតិថិជនជាតិ អន្តរជាតិយ៉ាងច្រើនកុះករបំផុត។
-->
នាយិកាផ្នែកទីផ្សារ និងការលក់ផ្សារទំនើប FURI Times Square កញ្ញា លីម សុខាដាវីន បានប្រាប់ឱ្យដឹងថា ជាមួយនឹងកិច្ចបើកដំណើរការជាលើកដំបូង ក៏ដូចជាការឆ្លើយតប ទៅនឹងការគាំទ្រពីសំណាក់អតិថិជនផងដែរ ហាងលក់សម្លៀកបំពាក់ម៉ាក Levi’s បានផ្តល់ជូននូវកម្មវិធីពិសេសមិនធ្លាប់មានដូចជា រាល់ការទិញសម្លៀកបំពាក់ចំណាយអស់១០០ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃចំនួន២០ដុល្លារត្រឡប់មកវិញ។ ដោយឡែកសម្រាប់ហាង Bee Chheng Hiang ក៏មានការផ្តល់ជូននូវកម្មវិធីពិសេសដល់អតិថិជនផងដែរ ដូចជា ការញាំអាហារគ្រប់ប្រភេទនៅក្នុងហាង នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី១៥-៥០ភាគរយ ខណៈដែលក្រុមហ៊ុនកាហ្វេអន្តរជាតិ Starbucks ដែលត្រៀមបើកលក់នៅត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ក៏មានការផ្តល់ជូននូវកាដូពិសេសដល់អតិថិជន ដែលគាំទ្រនូវដបទឹកដ៏ស្រស់ស្អាតចំនួន២០០ សម្រាប់អតិថិជនដំបូងគេ។
កញ្ញា លឹម សុខាដាវីន បានបន្តឱ្យដឹងទៀតថា បន្ថែមពីលើក្រុមហ៊ុនចំនួន៣ ដែលទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់កាលពីសប្ដាហ៍កន្លងទៅនោះ នៅក្នុងសប្ដាហ៍នេះ នឹងមានក្រុមហ៊ុនធំៗល្បីឈ្មោះ ជាច្រើនទៀតបានត្រៀមបើកដំណើរការលក់ជាលើកដំបូងនៅក្នុងផ្សារទំនើបមួយនេះ រួមមានដូចជា ក្រុមហ៊ុនកាហ្វេអន្តរជាតិ Starbucks ក្រុមហ៊ុនកាហ្វេ Amazon ;ក្រុមហ៊ុន KFC ;ក្រុមហ៊ុន Jajun Skin Care, ក្រុមហ៊ុន Wacoal, ក្រុមហ៊ុន Arrow ក្រុមហ៊ុន Guy Laroche រួមជាមួយនឹងក្រុមហ៊ុនល្បីៗជាច្រើនទៀត។
ផ្សារទំនើប FURI Times Square ដែលមានទីកន្លែងលក់រាយ និងកន្លែងកម្សាន្តចំនួនសរុប ៦,០០០ម៉ែត្រការ៉េ ត្រូវបានជ្រើសរើស នៅក្នុងប្រភេទរចនាស្ថាបត្យកម្មល្អបំផុតនៅក្នុងពិធីពានរង្វាន់អចលនទ្រព្យកម្ពុជា។
ផ្សារទំនើប FURI Times Square មានកំពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
សូមរីករាយទទួលយកនូវបទពិសោធន៍ថ្មី រសជាតិជីវិតថ្មី នៃការរស់នៅតាមបែបទាន់សម័យ ជាមួយនឹងផ្សារទំនើប FURI Times Square ទាំងអស់គ្នា៕




