ការ​កើនឡើង​ប្រាក់ឈ្នួល​របស់​ថៃ​កំពុង​បង្កើត​ឱកាស​ដល់​កម្ពុជា​ក្នុង​ការ​ទាញ​យក​ក្រុមហ៊ុន​ផលិតកម្ម​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ប្រតិបត្តិ​ករ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ របស់​ប្រទេស​កម្ពុជា​បាន​បើក​សួន​ឧស្សាហកម្ម​ថ្មី​មួយ​ នៅ​ជិត​ព្រំដែន​ថៃ​កាលពី​ថ្ងៃច័ន្ទ​ ដោយ​សង្ឃឹមថានឹង​ទាក់ទាញ​អ្នក​ផលិត​ ដែល​ស្វែងរក​មណ្ឌល​អាស៊ី​អាគ្នេយ៍​លើក​ទីពីរ​ ចំ​ពេល​ប្រាក់ឈ្នួល​កើនឡើង​នៅ​ថៃ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​ មានផ្ទៃ​ដី​ប្រមាណ ៧០ហិ​កតា​ ស្ថិតនៅ​ចម្ងាយ​ប្រមាណ៨គីឡូម៉ែត្រ​ពី​ព្រំដែន​ ហើយ​មាន​ចម្ងាយ៤ម៉ោង​ពីទី​ក្រុង​បាងកក​។ វា​ដើរតួ​ជា​បណ្តាញ​ភ្ជាប់​ដ៏​សំខាន់​ នៅក្នុង​របៀង​សេដ្ឋកិច្ច​ ដែល​លាតសន្ធឹង​ពីទី​ក្រុង​បាងកក​ រហូតដល់​ខាងត្បូង​ទៅ​ទីក្រុង​ហូជីមិញ​ វៀតណាម​។

ក្រុមហ៊ុន​ Sumitomo​ Corp​ របស់​ប្រទេស​ជប៉ុន​មាន​តួនាទី​ជា​ភ្នាក់ងារ​អចលនទ្រព្យ​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។ ក្រុមហ៊ុន​ Sumitronics​ Manufacturing​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Sumitomo​ ដែល​ផលិត​ឧបករណ៍​អគ្គិសនី​ តាម​កិច្ចសន្យា​បាន​បើក​រោងចក្រ​ថ្មី​នៅ​ទីនោះ​រួចហើយ​។

ថ្លៃ​ពលកម្ម​នៅ​កម្ពុជា​គឺ​ប្រហែល​ពាក់កណ្តាល​ បើ​ប្រៀបធៀប​ជាមួយនឹង​ថ្លៃ​ពលកម្ម​នៅ​ថៃ​។ ក្រុមហ៊ុន​ដែល​មានគុណ​វុឌ្ឍិ​ ក៏​នឹង​រីករាយ​នឹង​ការ​ដក​ពន្ធ​ និង​ឯកសិទ្ធិ​ផ្សេងទៀត​នៅ​តំបន់​សេដ្ឋកិច្ច​ប៉ោយប៉ែត​។

លោក​ Hiroshi​ Uematsu​ នាយក​ប្រតិបត្តិ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​ចង់​បញ្ជាក់​ពី​តម្លៃ​ផលិតកម្ម​ថា​វា​មានតម្លៃ​ទាប​យ៉ាងណា​នៅ​ទីនេះ​។ ហ៊ុន​ក្រុមហ៊ុន​នេះ​គឺ​ភាគច្រើន​កាន់កាប់​ដោយ​ជនជាតិ​ខ្មែរ​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន​ Zephyr​ កាន់កាប់​ភាគហ៊ុន​ ១៥​ ភាគរយ​”។

ឧទ្យាន​ឧស្សាហកម្ម​មួយផ្សេងទៀត​ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា​គឺ​ Techno​ Park​ Poi​ Pet​ ត្រូវ​បាន​បើក​ដោយក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ជប៉ុន​ Toyota​ Tsusho​ ក្នុង​ឆ្នាំ​ ២០១៦​៕

LEAVE A REPLY

Please enter your comment!
Please enter your name here