ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ស្របពេលការព្រួយបារម្ភកង្វះបន្ទប់ស្នាក់នៅ អ្នកវិនិយោគជាតិនិងអន្តរជាតិកំពុងសាងសង់សណ្ឋាគារជាច្រើនទៀត នៅក្នុងខេត្តព្រះសីហនុដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនានា។
ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ស្របពេលការព្រួយបារម្ភកង្វះបន្ទប់ស្នាក់នៅ អ្នកវិនិយោគជាតិនិងអន្តរជាតិកំពុងសាងសង់សណ្ឋាគារជាច្រើនទៀត នៅក្នុងខេត្តព្រះសីហនុដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនានា។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា បច្ចុប្បន្នខេត្តព្រះសីហនុមានសណ្ឋាគារ និងផ្ទះសំណាក់ជិត១ម៉ឺនបន្ទប់ ប៉ុន្តែចំនួនបន្ទប់នេះតែងតែមិនអាចបំ ពេញតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនៅកំឡុងពិធីបុណ្យផ្សេងៗ និងចុងសប្តាហ៍ ដោយសារចិនបានជួលសណ្ឋាគារជាច្រើនធ្វើកាស៊ីណូ និងកំនើនភ្ញៀវទេសចរណ៍អន្តរជាតិនានា។
លោកបន្តថា ឆ្លើយតបនឹងបញ្ហានេះ អ្នកវិនិយោគនានាបាននិងកំពុងវិនិយោគសណ្ឋាគារចាប់ពីកម្រិតផ្កាយពីរ ដល់ផ្កាយ៥ជិត២០ទីតាំង ហើយយើងរំពឹងថា សណ្ឋាគារប្រមាណ១០ មានបន្ទប់ចំនួនប្រហែល១០០០នឹងបញ្ចប់ហើយដាក់ឲ្យដំណើរការនៅឆ្នាំនេះ។ លោកបន្តថា ក្រៅពីសណ្ឋាគារថ្មីៗទាំងនេះ សណ្ឋាគារលំដាប់ផ្កាយ៥ជាច្រើនទៀត ក៏អាចនឹងបញ្ចប់នៅឆ្នាំនេះឬឆ្នាំ២០១៩ខាងមុខ ដោយសណ្ឋាគារនិមួយៗ មានបន្ទប់រហូតដល់៥០០ទៅ៦០០បន្ទប់។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងអំពាវនាវម្តងហើយម្តងទៀតឲ្យអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានាវិនិយោគសណ្ឋា គារបន្ថែមនៅខេត្តព្រះសីហនុ និងបណ្តាខេត្តនៅតាមតំបន់ឆ្នេរនានា ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានកើនឡើងជាប់ជាប្រចាំនៅតាមបណ្តាខេត្តក្នុងតំបន់ឆ្នេរ។
ខេត្តជាប់តំបន់ឆ្នេរកម្ពុជាត្រូវបានក្រុមហ៊ុន ប្រតិបត្តិករទេសចរណ៍នានាហៅថាតំបន់K4 ដែលពាក្យK4 សំដៅដល់ខេត្តទាំងនោះផ្តើមចេញពីអក្សរ K នៅពីមុខដូចជា Kampongsom, Kampot, Kep, និងពាក្យ Koh Kong៕