ដោយវុត្ថា
ភ្នំពេញ: ដំណឹងល្អ ពីក្រសួងសាធារណៈការនិងដឹកជញ្ជូន ដែលជាពេលត្រូវរាប់ថយក្រោយ ដើម្បីទទួលសមិទ្ឋិផលស្ពានដ៏វែងចំនួនពីរ គឺស្ពានតភ្ជាប់រវាងភ្នំពេញ ស្វាយ ជ្រុំ និងក្តីតាកុយ អារិយក្សត្រ ដែលក្រសួងនិងអ្នកជំនាញបានសិក្សាចប់អស់ហើយ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ស្ពានឆ្លងកាត់ទន្លេ ភ្នំពេញ-អរិយក្សត្រ និងភ្នំពេញ-ព្រែកតាកុយ ក្រសួងសា ធារណការបានសិក្សារួចរាល់នូវគម្រោងទាំងនេះ ខណៈដីនៅតំបន់នោះ កំពុងឡើងថ្លៃយ៉ាងខ្លាំង។តែយ៉ាងណាក៏ដោយក្រសួងមិនទាន់កំណត់ថ្ងៃណាជាក់លាក់ក្នុងសាងសង់នោះទេ។
-->
លោកបន្តថា “ស្ពានអរិយក្សត្រ និងក្តីតាកុយពីរហ្នឹង យើងខ្ញុំថា គម្រោងនេះបានសិក្សាហើយ ក៏ប៉ុន្ដែមិនទាន់បានដាក់ចូល នៅក្នុងគម្រោងស្នើសុំថវិកាពីប្រទេសចិនទេ ”។
ទោះជាយ៉ាងណាការសាងសង់ស្ពានទាំងពីរនេះ មិនទាន់ប្រាកដប្រើប្រាស់ ជំនួយរបស់ចិន ឬកូរ៉េនោះទេ។
បើតាមលោកស៊ុន ចាន់ថុលបានអះអាងថា នាពេលថ្មីៗនេះប្រទេសកូរ៉េ បានសន្យាជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថាចង់សាងសង់ស្ពានមួយ នៅក្នុងប្រទេសកម្ពុជា ។ លោកថា សព្វថ្ងៃនេះនៅកម្ពុជា មានស្ពានដូចជា ស្ពានមិត្តភាព កម្ពុជា-ចិន និងស្ពានមិត្តភាព ជប៉ុន-កម្ពុជា ។
លោកបន្ដថា “នៅកម្ពុជាមិនទាន់មាន ស្ពានមិត្តភាព កូរ៉េ-កម្ពុជា ទើបកូរ៉េធ្វើតាមការសន្យាចង់មានស្ពានមួយ នៅកម្ពុជា។ ជាពិសេសស្ពាន ភ្នំពេញ-អរិយក្សត្រ និងភ្នំពេញ-ភ្នំពេញ-ក្តីតាកុយ”។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា ស្ពានឆ្លងកាត់ផ្លូវ និងមានជាបន្ដបន្ទាប់ទៀត បន្ទាប់ពីមានមួយចំនួននៅក្នុងរាជធានីភ្នំពេញ៕











[…] ស្ពានក្តីតាកុយ) – ពត៏មានសង់ស្ពាន: https://dailypostjob.com/%E1%9E%8A%E1%9E%9B%E1%9F%8B%E1%9E%96%E1%9F%81%E1%9E%9B%E1%9E%9A%E1%9E%… – ជាតំបន់ ទេសចរណ៍ លំនៅដ្ធាន… […]