ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យកម្ពុជាកាន់តែធ្វើពិពិធកម្ម ខណៈក្រុមហ៊ុនមកពីប្រទេសកាន់តែច្រើនបានឈានជើងចូលទីផ្សារកម្ពុជា ដើម្បីចាប់យកឳកាសមាសពីទីផ្សារ ដែលកំពុងមានការរីកចម្រើនដ៏លឿននេះ។
ជាក់ស្តែងក្រុមហ៊ុនមកពីមីយ៉ាន់ម៉ា បានសម្រេចចូលមកកាន់ទីផ្សារកម្ពុជា ដោយវិនិយោគលើសណ្ឋាគារ និងកាស៊ីណូនៅកម្ពុជា។ ក្រុមហ៊ុន Gobo East Entertainment Hotel & Casino បានវិនិយោគនៅក្នុងក្រុងព្រះសីហនុ ក្រោមការវិនិយោគរបស់វិនិយោគិនមកពីប្រទេសមីយ៉ាន់ម៉ា ដែលមានទុនវិនិយោគក្នុងតម្លៃជាង១៣លានដុល្លារអាមេរិក ហើយបានបើកដំណើរការកាលពីសប្តាហ៍មុន។
















