ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុកមួយក្រុម បានសម្រេចចិត្តរមណីយដ្ឋានផ្ទះលំហែរកាយថ្មីមួយ ឈ្មោះភូមិ “ផ្កាត្រកួន” ស្ថិតក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីផ្តល់សេវាកម្មស្នាក់នៅ និងកំសាន្តចុងសប្តាហ៍។
ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុកមួយក្រុម បានសម្រេចចិត្តរមណីយដ្ឋានផ្ទះលំហែរកាយថ្មីមួយ ឈ្មោះភូមិ “ផ្កាត្រកួន” ស្ថិតក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីផ្តល់សេវាកម្មស្នាក់នៅ និងកំសាន្តចុងសប្តាហ៍។
លោកឌិន សុមេធារិទ្ឋ ម្ចាស់គំរោងវិនិយោគ ភូមិផ្កាត្រកួន” ដែលស្ថិតនៅលើផ្ទៃដីទំហំដី១៥ហិកតាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ មេសានេះថា ដោយសារលោកមើលឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មិនសូវមានកន្លែងកំសាន្ត និងសម្រាកចុងសប្តាហ៍ ទើបលោកសម្រេចចិត្តវិនិយោគរមណីយដ្ឋាននេះឡើង ដែលមានបឹង ផ្ទះលំហែរកាយបែបសហគមន៍ ផ្សារបន្លែ កន្លែងអាំងសាច់ សាលាសិល្បៈ កន្លែងដាំបន្លែបែបធម្មជាតិ និងប៉មមើលទេសភាពក្នុងភូមិជាដើម។
ផ្ទះលំហែរកាយក្នុងគំរោងនេះ មានផ្ទះជាង១០០ ដែលលក់ក្នុងតម្លៃចន្លោះពី២០,០០០ទៅ៣០,០០០ដុល្លារអាមេរិក និងជាប្រភេទផ្ទះឈើ ដែលខ្ញុំបានទិញឈើពីផ្ទះចាស់ៗយកមកកែច្នៃ។ អ្នកវិនិយោគក្នុងគំរោងនេះ អាចជួលផ្ទះត្រលប់វិញដល់ក្រុមហ៊ុន ប្រសិនជាពួកគេមិនត្រូវការសេវាកម្មស្នាក់នៅ និងកម្សាន្តជាប្រចាំ។
លោកឌិន សុមេធារិទ្ឋបានថ្លែងថា “នៅពេលគំរោងនេះចប់ វានឹងក្លាយជាគំរោងដំបូងគេ និងមានតែមួយគត់នៅកម្ពុជា ដែលផ្តល់សេវាកម្មកំសាន្ត ការស្នាក់នៅរបស់ចាស់ចូលនិវត្តន៍”។លោកបន្តថា “មនុស្សចាស់អាចទៅសម្រាកលំហែរបាន ដោយសារ យើងមានសួនសន្លែ ផ្សារបន្លែ និងកន្លែងដាំស្លបាន”។
ជាមួយគ្នានេះ គំរោងនេះក៏មានលក់ដីឡូត៍ទំហំ២០គុណនឹង២០ម៉ែត្រការ៉េ ដែលមានតម្លៃក្នុងរង្វង់២០០០០ដុល្លារអាមេរិកកក្នុងមួយឡូត៍ផងដែរ។
លោកឌិន សុមេធារិទ្ឋបានបន្តថា គំរោងនេះនឹងបើកដំណើរការនៅមុនពិធីបុណ្យឆ្លងឆ្នាំសាកលចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ព្រោះការបើកការដ្ឋានសាងសង់គំរោងនេះ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយហើយ។ គំរោងនេះមានចម្ងាយប្រមាណ២៨គីឡូម៉ែត្រភាគខាងត្បូងទីក្រុងភ្នំពេញ។
ទោះជាយ៉ាងណាលោកសុមេធារិទ្ឋ មិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគក្នុងគំរោងនេះទេ៕








