ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ជាមួយនឹងគុណភាពនៃធនធានមនុស្សនៅមានកម្រិត ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា លោកគុយ វ៉ាតអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Century21 Cambodia បានថ្លែងថា អ្វីដែលសំខាន់នាពេលនេះ គឺធ្វើយ៉ាងណាឲ្យអ្នកវិនិយោគពីប្រទេសផ្សេងៗមានទំនុកចិត្ត មកលើភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ដើម្បីធ្វើឲ្យមានទំនុកចិត្តក្នុងទីផ្សារនេះ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Century21 Cambodia បានរកឃើញថា រយៈពេល៥ឆ្នាំខាងមុខទីផ្សារខុនដូនៅប្រទេសនេះ នឹងបង្ហាញការកើនឡើងយ៉ាងធំនៅក្នុងប្រតិបត្តិការលក់ខុនដូ ដែលជាធម្មតានៅកម្ពុជាចាប់ពីពេលសម្ពោធគម្រោង គឺចំណាយពេលចំនួន២៩ ខែទើបលក់អស់ ខណៈប្រទេសថៃ ឬវៀតណាម ការលក់គម្រោងបញ្ចប់បានចំណាយពេលរហូតដល់៤០ខែ។