គំរោងកំពតឋានសួគ៌ចាប់ផ្តើមសាងសង់ផ្ទះផ្កាដ៏ស្រស់ស្អាតសំរាប់ស្វាគមន៍ភ្ញៀវទេសចរណ៍

0

ដោយ ៖ គង់ សូរិយា

កំពតៈ ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍន៍ថ្មី ដើម្បីលើកស្ទួយវិស័យទេសច​រណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន ម្ចាស់គំរោងកំពតឋានសួគ៌បាន និងកំពុងខិតខំច្នែប្រឌិតរមណី​យដ្ឋានប្លែកៗ ដើម្បីទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាតំបន់នេះ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់គំរោងខាងលើនេះបានឲ្យដឹងថា មិនធ្លាប់មានលើទឹកដីខេត្តកំពត ស្អែកនេះរីស៊តកំពតឋានសួគ៌ នឹងចាប់ផ្តើមសាងសង់ផ្ទះផ្កាដែលធំជាងគេប្រចាំប្រទេសកម្ពុជាហើយ។

សំរ៉ុកធ្វើអោយទាន់ថ្ងៃចូលឆ្នាំចិនឆាប់ៗនេះ! ត្រៀមទទួលភ្ញៀវមួយថ្ងៃ2000នាក់ចូលមកទស្សនា។

រមណីយដ្ឋានកំពតឋានសួគ៌ ដែលបានចាប់ដំណើរការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកំសាន្ត និងសំរាកលំហែរកាយដ៏រីករាយ ប្រចាំនៅក្នុងខេត្តកំពតនោះកំពុងតែបង្កើននូវភាពទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យនៃធម្មជាតិកែច្នៃនៅក្នុងគម្រោងទាំងមូល រួមជាមួយនឹងការបង្កើតកម្មវិធីសប្បាយៗជាច្រើន ដូចជាការប៉តង់ ការរាំលេងនៅក្រោមពន្លឺភ្លើង ក៏ដូចជាការជិះទូកកម្សាន្តជាដើម។

ខុសប្លែកពីតំបន់ទេសចរណ៍ និងកម្សាន្តនៅតាមបណ្តាខេត្តក្រុងផ្សេងៗ រមណីយដ្ឋានធម្មជាតិកំពតឋានសួរ បាននិងកំពុងបង្កើនប្រជាប្រិយភាពរបស់ខ្លួន ក្នុងនាមជាតំបន់កម្សាន្ត និងលំហែរកាយយ៉ាងអស្ចារ្យ ជាមួយនឹងផ្ទះបឹងហ្កាឡូប្រណីត សួនផ្កាឈូករ័ត្ន ទេសភាពជើងភ្នំ រួមជាមួយនឹងការជិះទូកតាមដងព្រែកជាដើម។

លោកឧកញ៉ានួន អក ម្ចាស់អភិវឌ្ឍន៍គម្រោងរមណីយដ្ឋានកំពតឋានសួគ៌បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កំពតបានក្លាយជាខេត្ត ដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ និងមានភាពទាក់ទាញបំផុត និងស្ថិតនៅក្នុងគោលដៅទេសចរណ៍កម្រិតខ្ពស់ប្រចាំនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីផងដែរ។

លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយដីនៅជុំវិញក្រុងកំពត ក្នុងរង្វង់៣០គីឡូ​ម៉ែត្រ ត្រូវបានគេមើលឃើញថាមានសក្តានុពលប្លែកៗគ្នា ទៅតាមលក្ខណៈធម្មជាតិរបស់ទីតាំងនីមួយៗ ដូចជាតំបន់ភ្នំ ទឹកស្ទឹង ដងព្រែក និងសមុទ្រ ដែលនៅក្នុងនោះ រមណីយដ្ឋានកំពតឋានសួគ៌មានភាពអស្ចារ្យជាងគេ ជាពិសេសមានចំការផ្កាជាច្រើនហិកតាដែលកំពុងបង្កើនភាពទាក់ទាញ។

ជាមួយនឹងភាពទាក់ទាញទាំងនេះ ជានិច្ចកាលកំពតឋានសួគ៌តែងមានភ្ញៀវជាច្រើនចូលទៅកម្សាន្ត និងលំហែរកាយ ដោយការសម្រាកនៅក្នុងផ្ទះលំហែរដែលត្រូវបានសាងសង់បែបធម្មជាតិ និងការសម្រាកដោយការបោះតង់ជាដើម។ បន្ថែមពីនេះក៏មានការកម្សាន្តជាមួយវង់តន្ត្រីសម័យ ក៏ដូចជាការរាំលេងនាពេលរាត្រីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here