ខេត្តកំពតត្រៀមខ្លូនរួចជាស្រេចស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តឱកាសឆ្លងឆ្នាំសកល

0

ដោយៈ សុផារី

កំពតៈ អាជ្ញាធរខេត្តកំពត ត្រៀមខ្លួនសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្ត នាឱកាសឆ្លងឆ្នាំនាពេលខាងមុខ ដើម្បីឱ្យអ្នកទេសចរមក លេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្ត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា នៅក្នុងឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខ អាជ្ញាធរខេត្តកំពតបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ដែលពួកគាត់មកលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមិនភ័យខ្លាចក្នុងការធ្វើដំណើរកំសាន្ត ដោយពង្រឹងនូវសុវត្ថិភាពតាមរយ: ការអនុវត្តវិធា​នសុវត្ថិភាពទេសចរណ៍យ៉ាងខ្ជាប់ខ្ជួន។

លោកបន្តថា ផ្លូវធ្វើដំណើរមកកាន់តំបន់រមណីយដ្ឋានខេត្តកំពត គឺមានលក្ខណៈងាយស្រួល ដោយអាជ្ញាធរខេត្តបានបំពាក់អំពូល ភ្លើងនៅតាមដងផ្លូវសម្រាប់បំភ្លឺផ្លូវ ក្នុងការធ្វើដំណើរដើម្បីឱ្យភ្ញៀវទេសចរ អាចមក​លេង កម្សាន្តប្រកបដោយសុវត្ថិភាព ។

លោកបានបន្តទៀតថា នៅតាមតំបន់រមណីយដ្ឋាននីមួយៗ មន្ទីររួមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះអប់រំផ្សព្វផ្សាយ ដល់ម្ចាស់អាជីកម្ម ដែលផ្តល់សេវា សូមមេត្តាកុំដំឡើងថ្លៃ លើម្ហូបអាហារហួសហេតុពេក ដែលជាការបង្កើតនូវការមិនសប្បាយចិត្ត ទៅដល់អ្នកទេស ចរដែលមកលេងកម្សាន្ត ជាពិសេស គឺពង្រឹងនូវវិធានសុវត្តិភាពទេសចរណ៍ ដែលជាការងារសំខាន់បំផុតទាំងភ្ញៀវទេសចរ ទាំងអ្នកផ្តល់សេវា។

តំបន់រមណីយដ្ឋាននៅក្នុងខេត្តកំពតមាន ដូចជា រមណីយដ្ឋានភ្នំបូក​គោ ទឹកឈូ កំពង់ត្រាច ភ្នំឈ្ងោក ដូងទេរ ព្រែកត្នោត ព្រែកកំពត ឧទ្យានដងព្រែក ទឹកធ្លាក់តាដា ទំនប់ម្លិច សហគមន៍ត្រពាំងសង្កែ កសិទេសចរណ៍ ចម្ការម្រេច ជាដើម។

លោកសយ ស៊ីណុលបានមានប្រសាសន៍ថា “ការងារដែលចាំបាច់ខ្លាំង គឺបញ្ហាការបង្ការការអនុវត្តសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសច​រណ៍ ក្នុងការពង្រឹងនូវសុវត្ថិភាព តាមរយៈការអនុវត្តនូវវិធានសុវត្ថិភាពទេស​ចរណ៍ យើងបានធ្វើរួចទៅហើយ ហើយយើងកំពុងតែបន្តធ្វើ រហូតដល់ថ្ងៃបុណ្យក៏យើងនៅតែធ្វើ។

ទី២ សូមស្នើឱ្យភាគីបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរ ដែលគាត់ទៅកម្សាន្តចូលរួមការអនុវត្ត មានន័យថា សំខាន់យើងចង់បានគោលដៅរបស់យើង ជាគោលដៅសុវត្ថិភាព ដែលយើងចង់បានបំផុត ជាពិសេសគឺការអនុវត្តឱ្យបានខ្ជាប់ខ្ជួន លើវិធានការបីកុំបីការពារ របស់រាជរដ្ឋាភិបាលរបស់យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here