តើប្រទេសទាំង៥ណាខ្លះដែលបាញ់កាំជ្រួចអបអរឆ្នាំថ្មី២០២២បានស្អាតជាងគេក្នុងលោក?

0

ដោយៈសុខុម

អន្តរជាតិៈ ទោះបីជាវិបត្តិកូវីដ-១៩ នៅតែបន្តគំរាមកំហែងដល់ពិភពលោក ជាពិសេសការផ្ទុះឡើងនូវវីរុសបំប្លែងខ្លួនថ្មី “អូមីក្រុង” ដែលធ្វើឱ្យប្រទេសនានាភ័យខ្លាច និងបង្កើនវិធានការរឹតបន្តឹង ការជួបជុំជាថ្មីម្ដងទៀតយ៉ាងណាក្ដី ក៏ពិភពលោកនៅតែឆ្លៀតរៀបចំពិធី Countdown ដើម្បីអបអរការដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០២២ យ៉ាងគគ្រឹកគគ្រេង។

ដើម្បីញ៉ាំងពិធី Countdown ឬការរាប់ថយក្រោយនូវ១នាទីចុងក្រោយគម្រប់ម៉ោង១២:០០យប់ ជាការសម្គាល់ការដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឱ្យកាន់តែរំភើបសប្បាយរីករាយ និងជាការបួងសួងឱ្យឆ្នាំថ្មីនាំមកនូវសេចក្ដីសុខ សមិទ្ធផលថ្មី ជោគជ័យថ្មី អ្វីៗល្អប្រសើរឡើង អ្នករៀបចំកម្មវិធីបានចំណាយប្រាក់យ៉ាងច្រើន រៀបចំការបាញ់កាំជ្រួចប្លែកៗ យ៉ាងស្រស់ស្អាត។

តើប្រទេសណាខ្លះ ដែលជាប់ក្នុងចំណោមកំពូលប្រទេសទាំង៥ ដែលបាញ់កាំជ្រួចបានស្អាតជាងគេក្នុងលោក? តោះ មកដឹងទាំងអស់គ្នា។

យោងតាមសារព័ត៌មាន newsnationnow.com ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១ មករា ឱ្យដឹងថា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ១ ដោយមានមនុស្សចូលរួមអបអរ យ៉ាងច្រើនកុះករនៅទីលាន Times Square។

ទន្ទឹមនេះ ក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ជាប់ចំណាត់ថ្នាក់លេខ២ ក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ជាប់ចំណាត់ថ្នាក់លេខ៣ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាប់ចំណាត់ថ្នាក់លេខ៤ ហើយទីក្រុងប៉ារីស ប្រទេសបារាំង ជាប់ចំណាត់ថ្នាក់លេខ៥៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here