ការសិក្សា​សាងសង់​រថភ្លើង​អាកាស​នៅ​ក្រុងភ្នំពេញ មិនទាន់​បញ្ចប់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖  ជាថ្មី​ម្តងទៀត​ក្រុមមន្ត្រី​ជំនាញ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​អះអាងថា រហូតមកទល់​ពេលនេះ ការសិក្សា​ដើម្បី​សម្រេច​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកា ស​ដោយ​អ្នកជំនាញ​ជប៉ុន​មិនទាន់​បញ្ចប់​នៅឡើយ​ទេ។

ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន លោក ឈឹម ផល្លា បាន​មាន​ប្រសា​ន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១៣ តុលា​កន្លងមក​ថា ក្រុម​អ្នក​ជំនា ញ​ជប៉ុន​កំពុង​សិក្សា ពី​គម្រោង​នេះ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ហេតុនេះ​យើង​មិនដឹងថា តើ​ការសាងសង់​នឹង​ចាប់  ផ្តើម​នៅពេលណា និង​ចំណាយ​ទឹកប្រាក់​ប៉ុន្មាន​រយ​លាន​ដុល្លារ​នៅឡើយ​ទេ។

លោក​បន្តថា “គំរោង​នេះ​ជា​គំរោង​ត្រូវ​វិនិយោគ​លុយ​ច្រើន ហេតុនេះ​យើង​មិនទាន់​ដឹងថា​រដ្ឋាភិបាល​នឹង​វិនិយោគ ឬ​ប្រគល់ជូន​ក្រុមហ៊ុន​ឯកជន​វិនិយោគ តាម​លក្ខណៈ​បង់ប្រាក់ (BOT) នៅឡើយ​ទេ។

លោក​បណ្ឌិត ​វ៉ាន់ វ៉ាត ​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​បាន​ថ្លែងថា ការសាងសង់​រថភ្លើង​លើ​អាកាស ជា​ជម្រើស​ល្អ​មួយនា​ពេលអនាគត ព្រោះ​វា​ជួយ​សម្រួលការ​ដឹកជញ្ជូន និង​ការកកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​រថភ្លើង​លើ​អាកាស​នឹង​ជា​ជម្រើស​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ខណៈ​ការដឹកជញ្ជូន​តាម​រថ​យន្ត​ក្រុង​សាធារណៈ​របស់​សាលាក្រុង​ភ្នំពេញ ចាប់ផ្តើម​មាន​ប្រជាប្រិយភាពបណ្តើរៗហើយ។

លោក​បន្តថា “រថភ្លើង​អាកាស ក៏​នឹងចូលរួម​ចំណែក​លើក​កំពស់​សោភ័ណភាព និង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ផងដែរ ប៉ុន្តែ​ការសិក្សា​លើ​បណ្តាញ​នេះ​ទាមទារ​ឲ្យ​មាន​ភាពច្បាស់លាស់ ដើម្បី​ទទួលបាន​សោភ័ណភាព​ផង និង​មិន​ប៉ះពាល់​បរិស្ថាន​ផង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here