រដ្ឋាភិបាលគ្រោងតភ្ជាប់ខ្សែទេសចរណ៍ពីតំបន់ទន្លេស្រែពក មកកាន់ទន្លេមេគង្គ និងទន្លេសាប

0

ដោយៈជេស៊ីកា

មណ្ឌលគិរីៈ នៅក្នុងចំណុចយុទ្ឋសាស្រ្តទី២ នៃផែនការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី សម្រាប់រយៈពេលវែងឆ្នាំ២០២១ ២០៣៥ រដ្ឋាភិបាលបានលើកឡើងពីការតភ្ជាប់ខ្សែច្រវ៉ាក់ទេសចរណ៍ ដ៏គួរឲ្យចាប់អារម្មណ៍មួយ។

នៅក្នុងចំណុចទី២ ដែលនិយាយពីការតភ្ជាប់តាមផ្លូវទឹក ឯកសារផែន​ការរបស់រដ្ឋាភិបាល ដែលបានអនុម័ត និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នកាលពីពេលថ្មីៗនេះ បានលើកឡើងថា ដោយសារនៅស្រុកកោះញែក មានទន្លេស្រែពក ដែលតភ្ជាប់ជាមួយទន្លេមេគង្គ ដូច្នេះទៅពេលអនាគត កម្ពុជាអាចតភ្ជាប់បណ្ដាញទេសចរណ៍ ផ្លូវទឹកពីចំណុចទន្លេចតុមុខ តំបន់ទន្លេសាប តំបន់ឆ្នេរ ហើយនឹងមានការកសាងឱ្យមានចំណតយន្តហោះលើទឹក សម្រាប់បម្រើដល់វិស័យទេសចរណ៍។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៦ ក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ដែលត្រូវបានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

នៅក្នុងផែនការយុទ្ឋសាស្រ្តនៃចំណុចទី៣ ដែលនិយាយពីការតភ្ជាប់តាមផ្លូវគោក រដ្ឋាភិបាលក៏បានបង្ហាញ ពីផែនការមេដដែលនេះ បានជំរុញ ឱ្យមានការសិក្សាអភិវឌ្ឍនូវផ្លូវល្បឿនលឿន (High way) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ ដែលមានកំណត់នៅក្នុងចក្ខុវិស័យដល់ឆ្នាំ២០៣៥ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here